ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន អញ្ជើញសម្ពោធសមិទ្ធិផលនានា នៅសាលាបឋមសិក្សា អូរប្ញស្សីកណ្តាល ក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ៖ ឯកឧត្តមបណ្ឌិតប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត នារសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធិផលនានានៅសាលាបឋមសិក្សា អូរប្ញស្សីកណ្តាល ស្ថិតក្នុងសង្កាត់អូរប្ញស្សី ក្រុងប៉ោយប៉ែត។
ពិធីនោះផងដែរក៏មានការចូលអមដំណើរដោយលោកយ៉ាង គីមហ៊ុយ ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឯកឧត្តមគ្រី សំណាងសមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ លោកជំទាវឈើ រីណាតំណាងក្រុមគ្រួសារអ្នកឧកញ៉ាកុក អាន និងក្រុមហ៊ុនក្រោនរីស្សត លោកជាយូ ឈាង និងក្រុមគ្រួសារ និងអាជ្ញាធរមូលដ្ឋានក្រុងប៉ោយប៉ែត។
ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន និងប្រតិភូក៏បាននាំយកអំណោយរបស់ក្រុមគ្រួសារអ្នកឧកញ៉ា កុក អាន និងក្រុមហ៊ុនក្រោនរីស្សត ចែកជូនប្រជាពលរដ្ឋជាង៣០០គ្រួសារនៅសង្កាត់ប៉ោយប៉ែត និងសង្កាត់ផ្សាកណ្តាល និង សង្កាត់អូរប្ញស្សី និងចែកជូនសម្ភារៈសិក្សាដល់សិស្សានុសិស្សនៅសាលាបឋមសិក្សាទំនប់ក៥ និងសាលាបឋមសិក្សាអូរប្ញស្សីកណ្តាលសរុប ចំនួន៦៩៨នាក់ ក្នុងនោះសិស្សពូទទួលបានបន្ថែមនូវកង់ថ្មីម្នាក់១គ្រឿងផងដែរ៕






Post a Comment