ទិដ្ឋភាព ប្រជាពលរដ្ឋ និងភ្ញៀវទេសចរបរទេស ដើរលេងកម្សាន្តក្នុងថ្ងៃទី០១ នៃព្រះរាជពិធីបុណ្យអុំទូក

ភ្នំពេញ៖ ទិដ្ឋភាពទូទៅនារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ដែលក្នុងថ្ងៃទីមួយ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និង សំពះព្រះខែអកអំបុក ដែលមាន លោកតាលោកយាយ អ៊ំពូមីង បងប្អូន មកពីតាមបណ្ដាខេត្ត រួមទាំងភ្ញៀវទេសចរបរទេស អញ្ជើញទស្សនាការប្រណាំងទូកង និងស្តង់ពិព័រណ៍ផ្សេងៗជាច្រើន ។

ក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និង សំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ នេះ មានទូកចូលរួមប្រកួតសរុបចំនួន ៣៤៦ ទូក ក្នុងនោះមានជាប្រភេទទូកអុំ ទូកចែវ និងទូកខ្នាតអន្តរជាតិ។ នាពេលល្ងាច មានការបណ្តែតប្រទីបរបស់បណ្តាក្រសួង-ស្ថាប័នសរុបចំនួន ៣៦ ប្រទីប ជាមួយការអុជកាំជ្រួច យ៉ាងស្រស់ស្អាតផងដែរ៕














 

Powered by Blogger.