សម្តេចធិបតី ជំរុញឱ្យប្រពន្ធផ្សព្វផ្សាយ ផ្សាយព័ត៌មានឱ្យសុក្រឹត មានការទទួលខុសត្រូវ និងមានភាពប្រាកដប្រជា
ខេត្តកែប៖ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញ ជំរុញឱ្យប្រព័ន្ធព័ត៌មានផ្សព្វផ្សាយព័ត៌មាន ឱ្យសុក្រឹតមានវិជ្ជាជីវៈ កុំរំលោភព្រំដែនច្បាប់ មានការទទួលខុសត្រូវ ព័ត៌មានឱ្យសុក្រឹត្រ និងមានភាពប្រាកដប្រជា ព័ត៌មានដែលមិនបម្រើដល់កត្តាអីផ្សេងៗ។
សម្តេចក៏បានបង្ហាញការគាំទ្រ
និងកោតសរសើរអ្នកសារព័ត៌មានដែលបានផ្សាយព័ត៌មានពិត
ដែលបានរួមចំណែកដល់ការដោះស្រាយបញ្ហានៅតាមមូលដ្ឋានបានលឿន
និងធ្វើឱ្យពលរដ្ឋទទួលបាននូវព័ត៌មានពិត។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ
ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញសម្ពោធ និងប្រសិទ្ធិនាមវិថីតេជោសន្តិភាពអង្កោល
នៅខេត្តកែប នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤។
ជាមួយគ្នានេះ
សម្តេចបានជំរុញឱ្យស្ថាប័នសារព័ត៌មាន ដែលដឹងថាខ្លួនផ្សាយខុស
ត្រូវផ្សាយកែតម្រូវឡើងវិញ
ដើម្បីឱ្យសាធារណជនដែលមើលព័ត៌មានរបស់ខ្លួនបានដឹងនូវព័ត៌មានពិត
និងចៀសវាងផ្សាយព័ត៌មានដែលជាថ្នូរ នឹងការទទួលបាននូវផលប្រយោជន៍ណាមួយ។
សម្តេចមានប្រសាសន៍ថា «សូមផ្សាយឱ្យមានការទទួលខុសត្រូវ ព័ត៌មានឱ្យសុក្រឹត្រ
និងមានភាពប្រាកដប្រជា ព័ត៌មានដែលមិនបម្រើដល់កត្តាអីផ្សេងៗ
បើសិនជាខុសសូមកែសម្រួលឡើងវិញ បើផ្សាយព័ត៌មានមិនគ្រប់ជ្រុងជ្រោយ
ពេលដែលបានព័ត៌មានសូមផ្សាយទៅដើម្បីបង្ហាញថាខ្លួនជាអ្នកព័ត៌មានដែលមានវិជ្ជាជីវៈ
អាព្យាក្រឹត្យ ហើយការប្រើប្រាស់ព័ត៌មានដើម្បីផលប្រយោជន៍អ្វីមួយ សេដ្ឋកិច្ច
ឬអ្វីមួយ គឺត្រូវជៀសឱ្យផុត ព្រោះជួនកាល
ឈ្លោះគ្នាលេងតាមព័ត៌មានទៅបង្កាត់បង្ខូចម្នាក់ផ្សេងៗទៀត អាហ្នឹងគេបានប្តឹងបាន»។
សម្តេចបានថ្លែងថា
បើទោះបីជាព័ត៌មានពិតផ្សព្វផ្សាយច្រើនក៏ដោយ ប៉ុន្តែក៏មានព័ត៌មានមិនពិតច្រើន
ដែលធ្វើឱ្យជះឥទ្ធិពលមិនល្អដល់សង្គម
និងធ្វើឱ្យសិទ្ធិទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋត្រូវបានបំផ្លាញដោយ ព័ត៌មានមិនពិត។
សម្តេចធិបតីបានថ្លែងថា ប្រជាពលរដ្ឋម្នាក់ៗ មានសិទ្ធិក្នុងការទទួលបាននូវព័ត៌មានពិតប្រាកដ
ដើម្បីដឹងពីប្រទេសរបស់ខ្លួន៕

Post a Comment