ម៉ាឡេស៊ី តវ៉ានឹងហ្វីលីពីន ជុំវិញច្បាប់ដែនសមុទ្រថ្មី
ប្រភព៖ CNA
គូឡាឡាំពួ៖ ម៉ាឡេស៊ីបានប្រកាសថា ខ្លួននឹងផ្ញើលិខិតតវ៉ាជាផ្លូវការទៅកាន់ប្រទេសហ្វីលីពីន ជុំវិញច្បាប់ដែនសមុទ្រថ្មីរបស់ប្រទេសនេះដែលម៉ាឡេស៊ីអះអាងថា ប៉ះពាល់ដល់ការទាមទាររបស់ខ្លួន នៅក្នុងតំបន់សមុទ្រចិនខាងត្បូង។
ការតវ៉ានេះធ្វើឡើងបន្ទាប់ពីចិន
ក៏បានតវ៉ាប្រឆាំងនឹងច្បាប់ដែនសមុទ្ររបស់ហ្វីលីពីន ដែលចិនចាត់ទុកថា
ជាការគំរាមកំហែងដល់អធិបតេយ្យភាពរបស់ខ្លួន។ ការតវ៉ារបស់ម៉ាឡេស៊ីបង្ហាញពីភាពស្មុគស្មាញ
នៃជម្លោះដែនសមុទ្រនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងបង្កើនការព្រួយបារម្ភ
អំពីស្ថិរភាពនិងសន្តិសុខក្នុងតំបន់។ ជម្លោះនេះ
ក៏អាចនឹងប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ
និងការខិតខំប្រឹងប្រែងក្នុងការថែរក្សាសន្តិភាព
និងស្ថិរភាពនៅក្នុងសមុទ្រចិនខាងត្បូង.
អនុរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Mohamad
Alamin បានបញ្ជាក់ថា
ច្បាប់ថ្មីរបស់ហ្វីលីពីនប៉ះពាល់ដល់ការទាមទាររបស់ម៉ាឡេស៊ី លើរដ្ឋ Sabah នៅលើកោះ Borneo។ លោកបានប្រកាសថា
ម៉ាឡេស៊ីនឹងផ្ញើលិខិតតវ៉ាមួយទៅកាន់ហ្វីលីពីន
ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការការពារសិទ្ធិអធិបតេយ្យភាព
និងបូរណភាពទឹកដី។
សូមជម្រាបថាទំនាស់ដែនសមុទ្រ
រវាងម៉ាឡេស៊ីនិងហ្វីលីពីន មានតាំងពីយូរយាណាស់មកហើយ។ ហ្វីលីពីន
មានការទាមទារលើផ្នែកខាងកើតនៃរដ្ឋ Sabah តាំងពីសម័យអាណានិគម
ប៉ុន្តែមិនសូវបានលើកឡើងជាសាធារណៈនោះទេ។ តុលាការកំពូលហ្វីលីពីនក្នុងឆ្នាំ ២០១១
បានសម្រេចថា ការទាមទារនេះមិនត្រូវបានគេបោះបង់ចោលឡើយ៕
Post a Comment