ឥណ្ឌូណេស៊ី ចាប់ខ្លួនអតីតរដ្ឋមន្រ្តីពាណិជ្ជកម្ម ក្នុងករណីពុករលួយ
ប្រភព៖ Reuters
ហ្សាការតា៖ អាជ្ញាធរសើបអង្កេតអំពើរពុករលួយ របស់ប្រទេសឥណ្ឌូណេស៊ី បានចាប់ខ្លួនអតីតរដ្ឋមន្រ្តីពាណិជ្ជកម្ម លោក Thomas Trikasih Lembong ដោយសង្ស័យផ្តល់លិខិតអនុញ្ញាត ឱ្យនាំចូលស្ករស មិនត្រឹមត្រូវក្នុងឆ្នាំ ២០១៥ នាំឱ្យខាតបង់ចំនួនថវិកា ២៥លានដុល្លារ។
លោក Lembong ត្រូវបានកំណត់ជាជនសង្ស័យ
និងត្រូវចាប់ខ្លួន កាលពីថ្ងៃអង្គារ តាមការបង្គាប់របស់រដ្ឋអាជ្ញា
នៃការិយាល័យអគ្គមេធាវីឥណ្ឌូណេស៊ី ក្រោមការចោទប្រកាន់ថាបាន
ផ្តល់ការអនុញ្ញាតឱ្យក្រុមហ៊ុនឯកជនមួយ នាំចូលស្ករស ចំពេលដែលប្រទេសមានបរិមាណស្ករស
ច្រើនស្រាប់ទៅហើយ។
រដ្ឋអាជ្ញា លោក Abdul
Qohar បានប្រាប់សន្និសីទសារព័ត៌មានថា «កាលពីពេលនោះ
ឥណ្ឌូណេស៊ី មិនមានតម្រូវការ នាំចូលស្ករសទេ ប៉ុន្តែ លោក Lembong បានអនុញ្ញាតឱ្យនាំចូលស្ករស ប្រភេទគ្រីស្តាល់ ១០៥,០០០តោន។
គ្មានការសុំយោបល់ពីស្ថាប័ន ឬសេចក្តីណែនាំណាមួយ ពីក្រសួងឧស្សាហកម្មទេ
ខណៈការសម្រេចចិត្តនេះ នាំឱ្យខាតបង់ថវិកា ២៥.៤២លានដុល្លារ»។
ការិយាល័យអគ្គមេធាវីឥណ្ឌូណេស៊ី
បានច្រានចោលនូវការចោទប្រកាន់ ដែលថានេះ ជាចំណាត់ការនយោបាយ។ Reuters
មិនអាចទាក់ទងសុំការបំភ្លឺពី លោក Lembong ឬមេធាវីរបស់លោក
បាននោះទេ។ លោក Lembong កាន់តួនាទីជារដ្ឋមន្រ្តីពាណិជ្ជកម្ម
ចន្លោះឆ្នាំ ២០១៥ និងឆ្នាំ ២០១៦ ហើយក៏ជាជំនួយការ សរសេរសុន្ទរកថាអន្តរជាតិ
ឱ្យអតីតប្រធានាធិបតីឥណ្ឌូណេស៉ី លោក ចូកូ វីដូដូ ផងដែរ៕
Post a Comment