រដ្ឋបាលខេត្តក្រចេះអបអរសាទរ ទទួលស្វាគមន៍អត្តពលិកជាតិ-អន្តរជាតិ ក្លឹបអ្នកជិះកង់ចម្រុះនៅកម្ពុជាអូដាក
អត្ថបទ៖ ស៊ាន ច័ន្ទដា
ខេត្តក្រចេះ ៖ នារសៀលថ្ងៃ ទី២៦-២៧ ខែតុលា ឆ្នាំ២០២៤ ក្រោមវត្តមាន ឯកឧត្តម ហង្ស ចាន់ឌី អភិបាលរង នៃគណៈអភិបាលខេត្តតំណាឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ រួមនិង ឯកឧត្តម គឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការធិការនៃក្រសួងព័ត៌មាន តំណាង ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តី នៃក្រសួងព័ត៌មាននិងជាក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ អញ្ជេីញទទួលអបអរសាទរ ស្វាគមន៍ក្លឹបអ្នកជិៈកង់ចម្រុះនៅកម្ពុជាអូដាក មកកាន់ខេត្តក្រចេះ ។
ពិធីនេះ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម ទន់ សារ៉ាត រដ្ឋលេខាធិការក្រសួងព័ត៌មានរួម និង លោក ជំទាវ ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តក្រចេះ ព្រមទាំងលោក លោកស្រីជាអភិបាលក្រុងក្រចេះ និង លោក លោកស្រី នាយក នាយករង រដ្ឋបាលសាលាខេត្ត, លោក លោកស្រី ជាមេបញ្ជាការ មេបញ្ជាការនៃកងកម្លាំងទាំងបីប្រភេទ ជាច្រេីនរូប ។
ជាមួយគ្នានេះ ឯកឧត្តម គឹម គុណវឌ្ឍ មានប្រសាសន៍ ថ្លែងអបអរសាទរដល់ក្រុមពលិកទាំងអស់ដែលបាន ជិៈកង់មានចម្ងាយ២៤០គីឡូម៉ែត្រ មកកាន់ខេត្តក្រចេះ ក្នុងថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២៤នេះ និងជាគោលដៅបញ្ចប់ការជិះកង់ផងដែរ ។
យោងតាមការបញ្ជាក់ពីក្រុមអត្តពលិកបានឱ្យដឹងថា ៖ ប្រវត្តិនៃការជិះកង់ Audax Club Cambodia
-លេីកទី១៖ ចូលរួមជិះចម្ងាយ ៣០០ គីឡូម៉ែត្រ នៅប្រទេសវៀតណាមក្នុងឆ្នាំ (១៧.Jul .២០២៣ )
-លេីកទី២៖ជិះចម្ងាយ ៣០០ឝីឡូម៉ែត្រ ទៅកាន់ខេត្តបាត់បង (២៦ .Aug .២០២៣ )
-លេីកទី ៣ : ជិះចម្ងាយ ៤០០គីឡូម៉ែត្រ នៅប្រទេសវៀតណាម (២២-២៣. Jul.២០២៣ )
- លេីកទី៤: ចូលរួមជិះចម្ងាយ ២០០គីឡូម៉ែត្រ ទៅកាន់ខេត្តកណ្តាល -អ្នកលឿង- ខេត្តព្រៃវែង ( ២៨. Nob. ២០២៣ )
-លេីកទី៥៖ ចូលរួមជិះ៣០០គីឡូម៉ែត្រទៅកាន់ខេត្តសៀមរាបដោយកាត់តាមខេត្តកំពង់ធំ(៩.Dec. ២០២៣)
- លេីកទី ៦៖ ចូលរួមជិះចម្ងាយ ៤០០ គីឡូម៉ែត្រ ទៅកាន់ខេត្តព្រះវិហារ (៨-៩ .Mar .២០២៤ )
-លេីកទី ៧៖ ចូលរួមជិះចម្ងាយ ៥៥៥គីឡូម៉ែត្រ ទៅកាន់ប្រទេសវៀតណាម ( ៦.៧.៨. Mar. ២០២៤ )
-លេីកទី៨ ៖ ១៦៨ គីឡូម៉ែត្រ ទៅកាន់ខេត្តស្វាយរៀង និងជួយឧបត្ថម្ភ ជាអំណោយដល់សិស្ស ( ២១ .Jun. ២០២៤ )
-លេីកទី៩៖ ចូលរួមជិះចម្ងាយ៦០០ឝីឡូម៉ែត្រ ទៅកាន់ខេត្តសៀមរាប កាត់តាមខេត្តបាត់ដំបង) (៣០.៣១. Aug ២០២៤ )
-លេីកទី១០៖ ជាលេីកចុងក្រោយ បញ្ចប់ចូលរួមជិះចម្ងាយ ២៤០ គីឡូម៉ែត្រ មកកាន់ខេត្តក្រចេះ (២៦ .Oct. ២០២៤) ឆ្លៀតក្នុងឱកាសនេះ ក្លិបកីឡាករ ជិះកង់ក៍បានជួយឧបត្ថម្ភដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅសាលាទួលមនោរម្យ នៅសម្ភារសិក្សា និងថវិកាមួយចំនួនផងដែរ។
ឯកឧត្តម មានប្រសាសន៍បន្តថា ការអនុវត្តបានទាំងអស់នេះ គឺដោយសារប្រទេសកមហពុជាយេីង មានសុខសន្តិភាព ពេញលេញនៅលេីផ្ទៃប្រទេសទាំងមូល ហេីយសន្តិភាពនេះ បានមកដោយការខិតខំប្រឹងប្រែង យកជីវិតមកធ្វេីដេីមទុន របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន មកដល់បច្ចុប្បន្ន ប្រធានឧត្តមក្រុមប្រឹក្សាជាន់ខ្ពស់ នៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នាពេលបច្ចុប្បន្ននេះ ។
ឯកឧត្តមបន្ថែមថា កីឡាយេីងត្រូវចេះគោរពស្រលាញ់ និងសាមគ្គីគ្នាជាធ្លុងមួយ ដោយមិនប្រកាន់បក្សពួក ដេីម្បីស្វែងរកនូវអត្ថប្រយោជន៍ ជូនសង្គមជាតិ ហេីយម្យ៉ាងទៀត កីឡាករ រស់ក្រោមដំបូលសន្តិភាព។ ឯកឧត្តមបានបំពាក់មេដាយ និងផ្តល់នូវលិខិតសរសេី ជូនគ្នាទៅវិញ ទៅមក ដោយក្តី មោទនភាពបំផុត៕
Post a Comment