ប្រមុខការពារជាតិអ៊ីស្រាអែល ព្រមានថាមេដឹកនាំថ្មីរបស់ហេសបូឡា នឹងមិនអាចកាន់តំណែងបានយូរ
ប្រភព៖ AFP
ហ្ស៊េរុយសាឡិម៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant កាលថ្ងៃអង្គារ ទី២៩ ខែតុលា បានព្រមានមេដឹកនាំថ្មីរបស់ហេសបូឡា លោក Naim Qassem ថាការតែងតាំង របស់លោកគ្រាន់តែជារឿងបណ្ដោះអាសន្នតែប៉ុណ្ណោះ។
នៅក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម X អមជាមួយរូបភាពលោក Qassem ដែលទើបតែត្រូវបានហេសបូឡាតែងតាំងជាមេដឹកនាំថ្មីរបស់ខ្លួន កាលពីថ្ងៃអង្គារម្សិលមិញ ជំនួសលោក Hassan Nasrallah ដែលត្រូវបានអ៊ីស្រាអែលសម្លាប់កាលពីខែកញ្ញាកន្លងទៅ លោក Gallant បានគូសបញ្ជាក់ដូច្នេះថា នេះគ្រាន់តែជាការតែងតាំងបណ្ដោះអាសន្ន មិនអាចយូរអង្វែងឡើយ។
នៅក្នុងសារបង្ហោះជាភាសា Hebrew ដាច់ដោយឡែកមួយទៀត ប្រមុខការពារជាតិអ៊ីស្រាអែលរូបនេះ ក៏បាននិយាយដែរថាការរាប់ថយក្រោយបានចាប់ផ្ដើម៕
Post a Comment