ថ្ងៃស្អែក ព្រឹទ្ធសភា នឹងរៀបចំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ មានរបៀបវារៈចំនួន៣
ភ្នំពេញ៖ ព្រឹទ្ធសភា នាថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ២០២៤ នឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍របស់ខ្លួន ដោយមានរបៀបវារៈចំនួន៣។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។
របៀបវារៈទាំង៣នោះ
មានដូចខាងក្រោម៖
ទី១៖ ពិនិត្យ និងសម្រេចលើរបាយការណ៍សង្ខេបស្តីពីលទ្ធផល
និងសកម្មភាពការងាររបស់ព្រឹទ្ធសភានៅចន្លោះសម័យប្រជុំលើកទី១ និងលើកទី២ នីតិកាលទី៥។
ទី២៖ កំណត់កាលបរិច្ឆេទ
របៀបវារៈ និងសមាសភាពលេខាធិការសម័យប្រជុំព្រឹទ្ធសភា លើកទី២ នីតិកាលទី៥។
ទី៣៖ ផ្សេងៗ៕
ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មាន
របស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា៖
Post a Comment