វឌ្ឍនភាពការសាងសង់ស្ពានអាកាស «មរតកតេជោ» ជំហានទី២ គិតត្រឹមចុងខែតុលា ឆ្នាំ២០២៤
ភ្នំពេញ៖ ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញបានឱ្យដឹងថា ស្ពានអាកាស «មរតកតេជោ» ជំហានទី២ កំពុងសាងសង់យ៉ាងសស្រាក់សស្រាំ គ្រោងនឹងបញ្ចប់ការសាងសង់ មុនផែនការប្រមាណ ០៤ខែផងដែរ ពោលគឺ ជំហានទី២ នឹងបញ្ចប់មុនចូលឆ្នាំប្រពៃណីជាតិ ឆ្នាំ២០២៥ (ក្នុងគម្រោងខែសីហា ឆ្នាំ២០២៥)។
តាមរយៈបណ្តាញសង្គមហ្វេសបុក ឯកឧត្តមបានសសរសេរដូច្នេះថា៖ ស្ពានអាកាស «មរតកតេជោ» ប្រសព្វរវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន និង មហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) ក្នុងខណ្ឌមានជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញ ដែលជំហានទី២ នេះកំពុងសាងសង់យ៉ាងសស្រាក់សស្រាំ គ្រោងនឹងបញ្ចប់ការសាងសង់ មុនផែនការប្រមាណ ០៤ខែផងដែរ ពោលគឺ ជំហានទី២ នឹងបញ្ចប់មុនចូលឆ្នាំប្រពៃណីជាតិ ឆ្នាំ២០២៥ (ក្នុងគម្រោងខែសីហា ឆ្នាំ២០២៥)។
Post a Comment