លទ្ធផលប្រឡងបាក់ឌុបនៅខេត្តបន្ទាយមានជ័យឆ្នាំ២០២៤ ជាប់៧៩% និទ្ទេសA ចំនួន៧៤នាក់
អត្ថបទ៖ ម៉ាសុភាព
ខេត្តបន្ទាយមានជ័យ៖ លទ្ធផលប្រឡងបាក់ឌុប(សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ)នៅខេត្តបន្ទាយមានជ័យឆ្នាំ២០២៤ បេក្ខជនជាប់៧៩,១១% /ស្រី៨៣,៨៧%។ ក្នុងនោះ.និទ្ទេស A ៧៤នាក់/ស្រី ៤៦នាក់ ,B ៤១៦នាក់/ ស្រី២៤២នាក់ C ១.០០៣នាក់ ស្រី៦៥៣នាក់។ D ១.៦៣០នាក់ /ស្រី១.០៥៩នាក់ និងE ១.៧១៦នាក់ / ស្រី៩៤៨នាក់។ នេះបើតាមការបញ្ជាក់ពីលោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យនៅថ្ងៃទី៣១ ខែតុលាឆ្នាំ២០២៤ ។
យោងទិន្នន័យនោះ គឺបេក្ខជនមកប្រឡង ៦.១១៧នាក់/ស្រី៣.៥១៥នាក់ ជាប់ ៤.៨៣៩នាក់/ស្រី២.៩៤៨នាក់ ។ ក្នុងនោះ បេក្ខជនចំណេះទូទៅ ៤.២៣៤នាក់ / ស្រី ២.៦១១នាក់ ,បេក្ខជនស្វ័យរិនចំណេះទូទៅ (ស្វរ ចទ) ៤៩៥នាក់ /ស្រី ៣០៨នាក់ និងបេក្ខជនបំពេញវិជ្ជា(បំវិញ)១១០នាក់/ស្រី២៩នាក់។
លោក ឈូ ប៊ុនរឿង បានរំលឹកថា បើប្រៀបធៀបនឹងឆ្នាំ២០២៣ ការប្រឡងបាក់ឌុប មានបេក្ខជនមកប្រឡងចំនួន៦.០៥៨នាក់/ ៣.៣៣៦នាក់ ។ ក្នុងនោះប្រឡងជាប់៤.១៤៣នាក់ /ស្រី២.៥០៥នាក់.ស្មើនឹង៦៨,៣៩% /ស្រី៧៥,០៩នាក់ ។ ក្នុងនោះនិទ្ទេសA ចំនួន៨២នាក់/ស្រី៤៣នាក់ ,B ៣៣១នាក់/ស្រី២០៧នាក់ C ចំនួន៦៤៦នាក់/ស្រី៤៣៥នាក់ D ១.៤១៨នាក់/ ស្រី៨៧១នាក់និងE ១.៦៦៦នាក់/ ៩៤៩នាក់។ ពោលគឺលទ្ធផលបាក់ឌុបឆ្នាំ២០២៤ កើនភាគរយបេក្ខជនជាប់ ប៉ុន្តែថយចុះនិទ្ទេសA។
សូមមបញ្ចាក់ថា សម័យប្រឡងថ្ងៃទី៨ខែតុលាឆ្នាំ២០២៤ នៅខេត្តបន្ទាយមានជ័យមានបេក្ខជនចុះឈ្មោះប្រឡងឬក្នុងបញ្ជីសរុបចំនួន ៦.២៣៥នាក់ / ស្រី ៣.៥៦៩នាក់ ។ មណ្ឌលប្រឡងចំនួន៨ , បន្ទប់សរុបចំនួន១៧៦បន្ទប់ ។មណ្ឌលសំណេរទាំងនោះស្ថិតនៅក្រុងសិរីសោភ័ណ ជាទីប្រជុំជនខេត្ត។
លោកប្រធានមន្ទីរបានថ្លែងការអបអរនិងជូនពរបេក្ខជនជ័យលាភីជាប់ ។ទោះយ៉ាងណា លោកក៏លួងនិងផ្តល់កម្លាំងចិត្តដល់បេក្ខជនដែលប្រឡងធ្លាក់ផងដែរ ដើម្បីរៀននិងប្រឡងឡើងវិញនៅឆ្នាំក្រោយ។ ក្នុងនាមមន្ទីរ លោកសូមថ្លែងអំណរគុណអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ មន្ត្រីអប់រំ គណៈគណ:គ្រប់គ្រង លោកគ្រូអ្នកគ្រូ ដៃគូអភិវឌ្ឍន៍ឪពុកម្តាយ អាណាព្យាបាលសិស្សនិងសិស្សដែលបានខិតខំដែលនាំឱ្យបានលទ្ធផលជោគជ័យនេះ ។
សូមរំលឹកថា ដំណើរការវិញ្ញាសា ការប្រឡងបាក់ឌុបនៅខេត្តបន្ទាយមានជ័យមានមណ្ឌលសំណេរចំនួន៨ / ថ្នាក់វិទ្យាសាស្ត្រមាន៣មណ្ឌល :១-មណ្ឌលបឋមសិក្សាហ៊ុនសែន សុភី ២-មណ្ឌលវិទ្យាល័យហ៊ុនសែន ខ្លាកូន ៣-មណ្ឌលសាកលវិទ្យាល័យជាតិមានជ័យ និងថ្នាក់វិទ្យាសាស្ត្រសង្គម មាន៥ មណ្ឌល : ៤-មណ្ឌលវិទ្យាល័យសិរីសោភ័ណ ៥- មណ្ឌលវិទ្យាល័យសម្ដេចឪ ៦-មណ្ឌលសាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ចសាខាខេត្តបន្ទាយមានជ័យ( UME ) ៧ -មណ្ឌលវិទ្យាល័យសកពនអូអំបិលនិង ៨-មណ្ឌលអនុវិទ្យាល័យទឹកថ្លា៕
Post a Comment