ស្នងការដ្ឋាននគរបាលខេត្តកែប រៀបចំពិធីប្រគល់ ទទួលឯកសណ្ឋានសម្ភារៈ គោលរបបប្រចាំឆ្នាំ ២០២៤
អត្ថបទ៖ ទ្រី ហៀន
ខេត្តកែប៖
រសៀលថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការ
នៃស្នងការដ្ឋាននគរបាលខេត្តកែប បានអញ្ជើញដឹកនាំពិធីប្រគល់ និងទទួលឯកសណ្ឋាន
លក្ខណៈសញ្ញាស័ក្តិ សម្ភារៈការិយាល័យ ប្រេងរំអិលនិងសម្ភារៈសង្ហារឹម
ជាគោលរបបប្រចាំឆ្នាំ ២០២៤ ពីតំណាងអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ
ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីសមាជិកក្រុមការងារ ប្រធានផែនការងារភស្តុភារ
និងហិរញ្ញវត្ថុ នាយ នាយរងការិយាល័យជំនាញនគរបាលខេត្ត និងអធិការនគរបាលក្រុង
ស្រុកទាំង និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាល។
ក្នុងពិធីនោះដែរលោកឧត្តមសេនីយ៍ទោ
ស្នងការនគរបាលខេត្តកែប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ
ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ អគ្គនាយកដ្ឋានភស្តុភារ
និងសម្ភារៈបច្ចេកទេស
ដែលបានចាត់បញ្ជូនក្រុមការងារដឹកជញ្ជូនសម្ភារៈខាងលើយកមកដល់ស្នងការដ្ឋាននគរបាលខេត្តកែប
និងតែងតែយកចិត្តទុកដាក់ជំរុញនូវការងារផ្គត់ផ្គង់ទៅតាមតម្រូវការចាំបាច់របស់កងកម្លាំងនគរបាលជាតិ
ក៏ដូចជាកងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកែប បានឆាប់រហ័ស ទាន់ពេលវេលា
ស្របតាមសំណូមពរ និងប្រកបដោយគុណភាព៕





Post a Comment