លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅខេត្តស្ទឹងត្រែងទទួលបានសិស្សនិទ្ទេស A៥នាក់!
អត្ថបទ៖ ម៉ាវិន
ខេត្តស្ទឹងត្រែង៖ ក្រោយប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡងថ្ងៃទី៨-៩តុលាកន្លងទៅនៅព្រឹកថ្ងៃទី៣១តុលានេះ លទ្ធផលនៃការប្រឡងត្រូវបានបង្ហាញឱ្យឃើញថា មានសិស្សចំនួន៥នាក់ ក្នុងចំណោមសិស្ស១.០៥៤នាក់ដែលមកពីបណ្តាវិទ្យាល័យក្រុង.ស្រុកទាំង៦ បានជាប់និទ្ទេសA ។
ឯកឧត្តម សរ សុពុត្រា អភិបាលខេត្ត ក៏បានសម្ដែងនូវក្ដីសោមនស្សចំពោះប្អូនៗទាំងអស់ដែលបានប្រឡងជាប់ និងចូលរួមសោកស្ដាយចំពោះប្អូនៗដែលមិនទាន់ទទួលបានលទ្ធផលល្អ និងសូមឱ្យព្យាយាមខំប្រឹងប្រែងបន្តទៀត ។
ដោយឯកឧត្តមអភិបាលខេត្តបានផ្តល់កិត្តិយស អញ្ជើញបើកកញ្ចប់លទ្ធផល ក្នុងនោះសិស្សដែលជាប់និទ្ទេសA រួមមាន៖១.ឈ្មោះ ជា លក្ម្សី (ស្រី) ជាសិស្សនៃវិទ្យាល័យព្រះរាជបូជនីយកិច្ច ២.ឈ្មោះ ឆេង លីជីង (ស្រី) ជាសិស្សនៃវិទ្យាល័យហ៊ុនសែនស្ទឹងត្រែង ៣.ឈ្មោះ កែវ សុគន្ធភារី (ស្រី);ជាសិស្សនៃ វិទ្យាល័យហ៊ុនសែនស្ទឹងត្រែង ៤.ឈ្មោះ ចាន់ធី កែវថាន(ប្រុស) ជាសិស្សនៃ វិទ្យាល័យទួលវិជ្ជាសៀមបូក ៥.ឈ្មោះ ទា ចយ (ប្រុស) ជាសិស្សនៃវិទ្យាល័យសៀមប៉ាង៕
Post a Comment