បៃដិន៖ Netanyahu មិនបានធ្វើគ្រប់គ្រាន់ដើម្បីធានាកិច្ចព្រមព្រៀងចំណាប់ខ្មាំងទេ
ប្រភព៖ Reuters
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយថា លោក Netanyahu មិនបានធ្វើគ្រប់គ្រាន់ដើម្បីធានាកិច្ចព្រមព្រៀងចំណាប់ខ្មាំងនោះទេ ខណៈដែលលោកក៏បានបង្ហើបផងដែរថា សំណើចុងក្រោយសម្រាប់កិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំងនៅហ្គាហ្សា អាចនឹងត្រូវបង្ហាញដល់ភាគីទាំងសងខាងក្នុងពេលឆាប់ៗនេះ។
លោក Biden បានថ្លែងទៅកាន់អ្នកសារព័ត៌មាននៅឯសេតវិមាន
បន្ទាប់ពីកងកម្លាំងអ៊ីស្រាអែលបានរកឃើញសាកសពចំណាប់ខ្មាំងចំនួនប្រាំមួយនាក់ រួមទាំង
លោក Hersh Goldberg-Polin ជនជាតិអាមេរិក-អ៊ីស្រាអែលអាយុ
២៣ឆ្នាំ ពីផ្លូវរូងក្រោមដីក្នុង Gaza កាលពីចុងសប្តាហ៍។
អ៊ីស្រាអែលបាននិយាយថា ពួកគេត្រូវបានសម្លាប់នាពេលថ្មីៗនេះដោយក្រុមសកម្មប្រយុទ្ធ
ហាម៉ាសប៉ាឡេស្ទីន។
ការរកឃើញនេះបានធ្វើឱ្យមានការរិះគន់យុទ្ធសាស្ត្របទឈប់បាញ់នៅតំបន់ហ្គាហ្សារបស់រដ្ឋបាលលោក
Biden
និងបង្កើនសម្ពាធលើលោក Netanyahu នាយករដ្ឋមន្រ្តីអ៊ីស្រាអែល
ឱ្យនាំយកចំណាប់ខ្មាំងដែលនៅសេសសល់ត្រឡប់មកផ្ទះវិញ។
លោក Biden ក៏បានបង្ហើបថា
កិច្ចព្រមព្រៀងចំណាប់ខ្មាំងចុងក្រោយអាចនឹងត្រូវបង្ហាញដល់ភាគីទាំងសងខាងក្នុងពេលឆាប់ៗនេះ
ដោយលោកបាននិយាយថាយើងជិតនឹងរឿងនោះណាស់ និងបន្ថែមថាក្តីសង្ឃឹមនៅតែមានជានិច្ច៕

Post a Comment