ឧត្តមសេនីយ៍ត្រី ហ៊ត សីហា ចាត់ក្រុមការងារនាំថវិកាមូលនិធិគ្រួសារកងរាជអាវុធហត្ថខេត្តកែប ប្រគល់ជូននាយអាវុធហត្ថខេត្ត ចំនួន០២គ្រួសារ

 អត្ថបទ៖ ទ្រី ហៀន

 ខេត្តកែប៖ អនុវត្តតាមប្រសាសន៍ដឹកនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងការជួយដល់នាយទាហាននាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថ ដែលជួបការលំបាក ជាក់ស្តែងនាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី ហ៊ត សីហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកែប បានចាត់ឱ្យលោកវរសេនីយ៍ឯក សេស សុផល មេបញ្ជាការរង និងសហការី ប្រគល់ថវិកាមូលនិធិគ្រួសារកងរាជអាវុធហត្ថខេត្តកែប ចំនួន ២,០២០,០០០រៀល ជូនដល់នាយអាវុធហត្ថខេត្ត ចំនួន០២គ្រួសារដែលភរិយារបស់គាត់ទើបនឹងសម្រាលកូន ចំនួន០១នាក់ និងវះកាត់ពោះវៀនដុះខ្នែងចំនួន០១នាក់

 ក្នុងឱកាសនោះផងដែរលោកវរសេនីយ៍ឯក ក៏បានពាំនាំនូវការផ្ញើសួរសុខទុក្ខដល់គ្រួសារនាយអាវុធហត្ថទាំង២គ្រួសារ សូមថែរក្សាសុខភាព និងមានសុខភាពល្អឆាប់ជាសះស្បើយឡើងវិញ ហើយនាយអាវុធហត្ថទាំង២នាក់ ក៏បានថ្លែងអំណអរគុណចំពោះលោកឧត្តមសេនីយ៍ មេបញ្ជាការ និងលោកស្រី ព្រមទាំងនាយ នាយរង និងពលទាហាននៃកងរាជអាវុធហត្ថខេត្តកែបទាំងអស់ សូមជួបនៅពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ






Powered by Blogger.