ដូណាល់ ត្រាំ ជំរុញឱ្យមានការបញ្ចប់សង្រ្គាមហ្គាហ្សាយ៉ាងឆាប់រហ័ស មុនជួបលោក Netanyahu
ប្រភព៖ CNA
វ៉ាស៊ីនតោន៖ លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក និងបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ មួយថ្ងៃមុននឹងជួបជាមួយលោក បេនចាមីន នេតាន់យ៉ាហ៊ូ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានអំពាវនាវឱ្យបញ្ចប់សង្រ្គាមរបស់អ៊ីស្រាអែលជាមួយក្រុមហាម៉ាស់ និងការវិលត្រឡប់នៃចំណាប់ខ្មាំង។
ក្នុងបទសម្ភាសន៍ជាមួយ
Fox News កាលពីថ្ងៃព្រហស្បតិ៍
លោកត្រាំបានអំពាវនាវឱ្យមានការដាក់ពន្ធនាគាររយៈពេលមួយឆ្នាំ
ចំពោះអ្នកដែលប្រមាថទង់ជាតិសហរដ្ឋអាមេរិក
ក្នុងអំឡុងពេលសុន្ទរកថារបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលទៅកាន់សភាសហរដ្ឋអាមេរិក។
លោកក៏បានបន្ថែមថា អ៊ីស្រាអែលត្រូវតែគ្រប់គ្រង «ទំនាក់ទំនងសាធារណៈ»
របស់ខ្លួនឱ្យកាន់តែប្រសើរឡើង៕
Post a Comment