អង់គ្លេស និងអាល្លឺម៉ង់ ចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការកាន់ជិតស្និទ្ធ លើវិស័យការពារជាតិ
ប្រភព៖ Reuters
បែរឡាំង៖ ចក្រភពអង់គ្លេស និងអាល្លឺម៉ង បានចុះហត្ថលេខាលើសេចក្តីប្រកាសការពារជាតិរួមគ្នាមួយ ដោយសន្យាធ្វើការយ៉ាងជិតស្និទ្ធថែមទៀតដើម្បីពង្រឹងឧស្សាហកម្មការពាររបស់ពួកគេ ពង្រឹងសន្តិសុខអឺរ៉ុប ក៏ដូចជាគាំទ្រអ៊ុយក្រែនប្រយុទ្ធប្រឆាំងនឹងរុស្ស៉ី។
តាមសេចក្តីប្រកាសការពារជាតិរួមគ្នា
ចក្រភពអង់គ្លេស-អាល្លឺម៉ង់
នឹងសម្លឹងមើលលើការថែទាំមូលដ្ឋានឧស្សាហកម្មការពារជាតិនៅអឺរ៉ុប
ជំរុញគំនិតផ្តួចផ្តើមលទ្ធកម្មរួមគ្នា ក៏ដូចជាធ្វើការរួមគ្នាលើការស្រាវជ្រាវ
និងអភិវឌ្ឍន៍ ដើម្បីកែលម្អផលិតកម្ម និងភាពច្នៃប្រឌិត។
សូមជម្រាបថា រដ្ឋមន្រ្តីការពារជាតិអង់គ្លេស
លោក John
Healey បានចុះកិច្ចព្រមព្រៀងនេះ នៅក្នុងទីក្រុងបែរឡាំង
ជាទីដែលលោកបានជួបសមភាគីអាល្លឺម៉ង់ លោក Boris Pistorius។ នេះជាផ្នែកមួយដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃរបស់ លោក Healey ដែលរួមមានការឈប់សម្រាកនៅបារាំង ប៉ូឡូញ និងអេស្តូនី
ខណៈដែលលោកបានកំណត់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលថ្មី
លើការពង្រឹងទំនាក់ទំនងការពារជាតិជាមួយសម្ព័ន្ធមិត្តនៅក្នុងសហភាពអឺរ៉ុប។
លោក Healey បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា ដំណើរទស្សនកិច្ចទាំងនេះជាសារយ៉ាងច្បាស់ថា
សន្តិសុខអឺរ៉ុបនឹងក្លាយជាកិច្ចការការបរទេសអាទិភាព
និងកិច្ចការពារជាតិដំបូងគេក្នុងអាណត្តិរដ្ឋាភិបាលថ្មី។
សេចក្តីប្រការការពារជាតិរួមគ្នា រវាងចក្រភពអង់គ្លេស
និងអាល្លឺម៉ង់នឹងចាប់ផ្តើមបែបស៊ីជម្រៅ ជាទំនាក់ទំនងការពារជាតិថ្មីមួយ
ដែលត្រូវបានបង្កើតឡើងដោយការផ្តល់តម្លៃឱ្យគ្នាទៅវិញទៅមក។
នាយករដ្ឋមន្ត្រី
លោក Keir
Starmer ចង់ឱ្យចក្រភពអង់គ្លេស
ធ្វើឱ្យកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ
និងសន្តិសុខជាមួយសម្ព័ន្ធមិត្តអឺរ៉ុបមានលក្ខណៈល្អជាងមុន
ដើម្បីអាចគាំទ្រអ៊ុយក្រែនបានកាន់តែប្រសើរ ដោយនេះជាសារនយោបាយមួយដែលលោករំលឹកឡើងវិញ
ក្នុងកិច្ចប្រជុំនៃសហគមន៍នយោបាយអឺរ៉ុប កាលពីសប្តាហ៍មុន៕
Post a Comment