វិមានក្រឹមឡាំង៖ រុស្ស៉ីបើកចំហចំពោះកិច្ចចរចាជាមួយអ៊ុយក្រែន ដើម្បីបិទបញ្ចប់ជម្លោះ
ប្រភព៖ Reuters
មូស្គូ៖ វិមានក្រឹមឡាំងបាននិយាយថារុស្ស៉ីបើកចំហចំពោះកិច្ចចរចាជាមួយអ៊ុយក្រែន ដើម្បីបិទបញ្ចប់ជម្លោះ បើទោះជា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅកាន់អំណាចក៏ដោយ ប៉ុន្តែត្រូវការព័ត៌មានលម្អិតបន្ថែម។
ការអត្ថាធិប្បាយបែបនេះរបស់វិមានក្រឹមឡាំង
ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានធ្វើការកត់សម្គាល់កាលពីថ្ងៃពុធ
សប្ដាហ៍នេះអំឡុងធ្វើទស្សនកិច្ចក្នុងប្រទេសចិន ថាទីក្រុងកៀវបាន
និងកំពុងត្រៀមលក្ខណៈសម្រាប់កិច្ចពិភាក្សាជាមួយរុស្ស៉ី អំពីការគោរពយ៉ាងពេញលេញនូវ
អធិបតេយ្យ និងបូរណភាពទឹកដីអ៊ុយក្រែន
បើទោះជាលោកផ្ទាល់និយាយថាអ៊ុយក្រែនមិនបានឃើញសញ្ញាវិជ្ជមានពីរុស្ស៉ីក៏ដោយ។
អ្នកនាំពាក្យវិមានក្រឹមឡាំង
លោក Dmitry Peskov បាននិយាយថា រុស្ស៉ី
ជាធម្មតាតែងតែបើកចំហចំពោះដំណើរការនៃកិច្ចចរចា។ ប៉ុន្តែជាដំបូង
យើងត្រូវតែស្វែងយល់ជាមុនសិនថាតើខាងភាគីអ៊ុយក្រែនបានត្រៀមខ្លួនយ៉ាងដូចម្ដេច
និងថាតើភាគីអ៊ុយក្រែនបានទទួលការអនុញ្ញាតកម្រិតណាពីចៅហ្វាយរបស់ពួកគេ៕

Post a Comment