ប្រធានាធិបតីបេឡារុស្ស សន្យាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកូរ៉េខាងជើង
ប្រភព៖ Reuters
ព្យុងយ៉ាង៖ ប្រធានាធិបតីបេឡារុស្ស លោក Alexander Lukashenko បានសន្យាថា នឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកូរ៉េខាងជើង នៅក្នុងសារមួយផ្ញើជូនមេដឹកនាំកូរ៉េខាងជើង Kim Jong Un។
ទាំងកូរ៉េខាងជើង និងបេឡារុស្ស
មានទំនាក់ទំនងជិតស្និទ្ធជាមួយរុស្ស៊ី ដែលកាន់តែមានភាពឯកោខាងការទូតនៅលើឆាកពិភពលោក
ចាប់តាំងពីប្រទេសនេះ បានបញ្ជាកងទ័ពរាប់ម៉ឺននាក់ ចូលទៅក្នុងអ៊ុយក្រែន កាលពីថ្ងៃទី
២៤ ខែកុម្ភៈ ឆ្នាំ២០២២។
លោក Lukashenko បានបញ្ជាក់ថាលោកនឹងធ្វើការដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ
ជាមួយកូរ៉េខាងជើង ដើម្បីធ្វើឱ្យវាពោរពេញទៅដោយខ្លឹមសារថ្មី
និងកម្មវិធីរួមនៃការផ្តល់ផលប្រយោជន៍ទៅវិញទៅមក
ដល់សុខុមាលភាពកាន់តែប្រសើរឡើងរបស់ប្រជាជននៃប្រទេសទាំងពីរ។
សារនេះត្រូវបានធ្វើឡើងជាការឆ្លើយតបទៅនឹងការផ្ញើលិខិតអបអរសាទរ
របស់ទីក្រុងព្យុងយ៉ាងនៅថ្ងៃបុណ្យជាតិនៃប្រទេសបេឡារុស្ស។
រដ្ឋមន្ត្រីការបរទេសបេឡារុស លោក Maxim
Vladimirovich Ruzenkov បានធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើង
ហើយបានជួបជាមួយមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ក្នុងសប្តាហ៍នេះ
រួមទាំងនាយករដ្ឋមន្ត្រីកូរ៉េខាងជើង លោក Kim Tok Hun និងរដ្ឋមន្ត្រីការបរទេស
លោក Choe Son Hui ផងដែរ៕

Post a Comment