មកដឹងទីតាំងដែលសម្តេចធិបតី នឹងចុចប៊ូតុងបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ
ភ្នំពេញ៖ ពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នឹងធ្វើឡើងនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដែលសម្តេចនឹងចុចប៊ុតុងបើកការដ្ឋានជាផ្លូវការនៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
គម្រោងនេះ មានប្រវែងប្រមាណ
១៨០គីឡូម៉ែត្រ ចាប់ផ្តើមពីចំណុចព្រែកតាកែវទន្លេមេគង្គ
ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់
រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ស្រុកកោះធំ
និងបន្តរហូតដល់សមុទ្រខេត្តកែប ពោលគឺត្រូវឆ្លងកាត់ខេត្តចំនួន៤ រួមមាន
ខេត្តកណ្តាល តាកែវ កំពត និងកែប ដែលមានប្រជាជនសរុបប្រមាណ ២លាននាក់
រស់នៅអមសងខាងផ្លូវទឹកនេះ។
គម្រោងព្រែកជីកហ្វូណនតេជោ
មានជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ (ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ
និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ) នឹងមានគន្លងនាវាចរណ៍ ចំនួន២គន្លង
អាចចេញ-ចូល និងចៀសគ្នាបានដោយសុវត្ថិភាព។
គម្រោងផ្លូវទឹកថ្មីនេះ
ត្រូវបានប៉ាន់ស្មានថា នឹងត្រូវចំណាយទុនវិនិយោគប្រមាណ ១៧០០លានដុល្លារអាមេរិក
និងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ។ គម្រោងនេះ នឹងជួយកាត់បន្ថយរយៈពេល
និងចម្ងាយនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន
ដែលត្រូវឆ្លងកាត់តាមកំពង់ផែកៃមែបរបស់វៀតណាមប្រមាណ ៦៩គីឡូម៉ែត្រ
ពីកំពង់ផែស្វយ័តក្រុងភ្នំពេញ ទៅកំពង់ផែក្រុងព្រះសីហនុ និងប្រមាណ ១៣៥គីឡូម៉ែត្រ
ពីកំពង់ផែស្វយ័តក្រុងភ្នំពេញ ទៅកំពង់ផែខេត្តកំពត៕
Post a Comment