ព្រឹទ្ធាចារ្យចាប៉ីដងវែង លោកតា គង់ ណៃ បានទទួលមរណភាព
ខេត្តកំពត៖ ព្រឹទ្ធាចារ្យចាប៉ីដងវែង លោកតា គង់ ណៃ ដែលជាធនធានសិល្បៈដ៏សំខាន់បំផុត និងជាមរតកមនុស្សរស់ បានទទួលអនិច្ចកម្មទៅហើយ នៅឯស្រុកកំណើត ដោយរោគាពាធ ក្នុងជន្មាយុ ៨០ឆ្នាំ។
សូមជម្រាបថា លោក គង់ ណៃ កើតនៅថ្ងៃទី១៥
ខែមីនា ឆ្នាំ១៩៤៤ នៅភូមិដូង ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។
លោកត្រូវបានផ្តល់គោរមងារថាជាព្រឹទ្ធាចារ្យកោសល្យវោហារ
ដែលជាគោរមងារថ្នាក់ជាតិជាមត៌កមនុស្សរស់ដោយរាជរដ្ឋាភិបាលកម្ពុជា៕
Post a Comment