គណបក្សប្រជាជនកម្ពុជាស្រុកចន្ទ្រា ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧៣ ថ្ងៃបង្កើតបក្ស
អត្ថបទ៖ ភក្តី
ខេត្តស្វាយរៀង៖ ឯកឧត្តម យីត ស៊ុនណារ៉ា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ឹង សំផន ប្រធានក្រុមការងារគណបក្សចុះជូយមូលដ្ឋានស្រុកចន្ទ្រា ខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី២៨ខែមិថុនាឆ្នាំ២០២៤ បានអញ្ជើញ ជាអធិបតីក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី ៧៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ។
ក្នុងឱកាសនោះ ក៏មានការចូលរួមពីសំណាក់លោក
ថន ថាវុទ្ធា ប្រធានគណបក្សប្រជាជនស្រុកចន្ទ្រា លោក លោកស្រី អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក
លោកប្រធានគណៈបក្សឃុំ សមាជិកក្រុមការងារនិងអស់លោកលោកស្រី សមាជិកសមាជិការបក្សជាច្រើននាក់។
លោក ថន ថាវុទ្ធា
ប្រធានគណបក្សប្រជាជនកម្ពុជាស្រុកចន្ទ្រាបានអានសារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន
សែនប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភានៃកម្ពុជា បញ្ជាក់ថា ៖ ការសម្រេចបាននូវសន្តិភាពពេញលេញរយៈពេលជាង
២៥ ឆ្នាំមកនេះ បានអនុញ្ញាត ឱ្យយើងប្រមូលផ្តុំធនធានគ្រប់យ៉ាង និងកម្លាំងជាតិទាំងមូល
ដើម្បីអភិវឌ្ឍប្រទេសជាតិឱ្យ មានការរីកចម្រើនយ៉ាងលឿន ដោយបានចេញផុតពីប្រទេសមានចំណូលទាបទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប
ហើយកំពុងប្រឹងប្រែងឆ្ពោះទៅសម្រេចចក្ខុវិស័យជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ
២០៣០ ដើម្បីបន្តឈានទៅជាប្រទេសមានចំណូល ខ្ពស់ នៅឆ្នាំ ២០៥០។
ឯកឧត្តម យីត ស៊ុនណារ៉ា
បានលើកឡើងថា៖បច្ចុប្បន្ន ដំណើរជាតិយើងកំពុងបន្តប្រព្រឹត្តទៅប្រកបដោយភាព វិជ្ជមាន។ នៅក្នុងឆមាសទី១
ឆ្នាំ ២០២៤ នេះ ប្រជាជនយើងបន្តសម្រេចបានសមិទ្ធផល ធំៗថ្មីៗទៀក្នុងការអភិវឌ្ឍសង្គមជាតិ
ទោះបីត្រូវរងឥទ្ធិពលពីការវិវត្តយ៉ាងស្មុគស្មាញនៃ សភាពការណ៍អន្តរជាតិ ព្រមទាំងត្រូវបន្តដោះស្រាយផលវិបាកនៃវិបត្តិជំងឺកូវីដ-១៩
និង បញ្ហាប្រឈមផ្សេងៗទៀតជាច្រើនក្តី។ ឆ្លងតាមសមិទ្ធផលដ៏ថ្លៃថ្លាទាំងនេះ បានបង្ហាញច្បាស់
ថាព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងធ្វើដំណើរទៅមុខលើមាគ៌ាដ៏ត្រឹមត្រូវ គឺមាគ៌ា សន្តិភាព
ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍ ឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាង។
ឯកឧត្ដមបានបញ្ជាក់ទៀតថា
ជ័យជម្នះដ៏ត្រចះត្រចង់របស់គណបក្ស ប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ
នីតិកាលទី៧ នាខែកក្កដា ឆ្នាំ ២០២៣ បានអនុញ្ញាតឱ្យគណបក្សអនុវត្តនូវការសម្រេចចិត្តរបស់ខ្លួនក្នុងការប្រគល់ភារកិច្ច
ដឹកនាំប្រទេសជាតិដល់ជួរអ្នកបន្តវេនវ័យក្មេង ដែលត្រូវបានបណ្តុះបណ្តាល និងត្រៀម លក្ខណសម្បត្តិយ៉ាងម៉ត់ចត់។
កិច្ចការនេះបានប្រព្រឹត្តទៅដោយរលូនក្នុងស្មារតីរក្សាដាច់ ខាតនូវនិរន្តរភាពជាតិ និងដើម្បីធានានូវសន្តិភាព និងការអភិវឌ្ឍយូរអង្វែង។ មកដល់ពេល នេះ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កំពុងដឹកនាំគ្រប់គ្រងប្រទេសប្រកបដោយភាពជោគជ័យ។ ជាក់ស្តែង សន្តិភាព និងស្ថិរភាពនយោបាយត្រូវបានការពារយ៉ាងរឹងមាំ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព សង្គមមានភាពល្អប្រសើរ, សេដ្ឋកិច្ចបន្តមានកំណើន, សង្គមមានស្ថិរភាព ព្រមជាមួយនោះ កិត្យានុភាពជាតិក៏កាន់តែបានលើកកម្ពស់លើឆាកអន្តរជាតិ។ ឆ្លងតាមការពិតជាក់ស្តែងទាំង អស់នេះ បានឆ្លុះបញ្ចាំងច្បាស់នូវការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការប្រគល់ភារកិច្ចដឹកនាំដល់ជួរអ្នកបន្តវេន។
ព្រមជាមួយនោះ តាមរយៈជ័យជម្នះដ៏ត្រចះត្រចង់របស់
គណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតទាំងអស់នេះ ក៏កាន់តែបង្ហាញឱ្យឃើញច្បាស់ថា ប្រជាជនកម្ពុជាត្រូវការចាំបាច់នូវតួនាទីដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាតទៅមុខទៀត
ហើយបដិសេធយ៉ាងម៉ឺងម៉ាត់ចំពោះរាល់សកម្មភាពប្រទូសរ៉ាយរបស់ពួកប្រឆាំងជ្រុលនិយម មួយក្តាប់តូច
ដែលប៉ុនប៉ងបំផ្លាញសន្តិភាព ស្ថិរភាពនយោបាយ បង្កភាពវឹកវរក្នុងសង្គម សំដៅឈានទៅបំផុសបដិវត្តន៍ពណ៌សាជាថ្មីទៀត៕
Post a Comment