ត្រាំ ប្រកាសថាអាមេរិកនឹងឈប់ផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល នៅចុងឆ្នាំនេះ
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសនៅថ្ងៃអង្គារថា លោកបានឈានដល់កិច្ចព្រមព្រៀងជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនយ៉ាមីន ណេតាន់យ៉ាហ៊ូ ដែលអាមេរិកនឹងឈប់ផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល ក្រោយចុងឆ្នាំនេះ។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយកម្មវិធី Fox
and Friends របស់ទូរទស្សន៍ Fox News លោក
ត្រាំ បានអះអាងថា អ៊ីស្រាអែលលែងត្រូវការជំនួយនេះទៀតហើយ។ ការអះអាងនេះ
ចំពេលដែលសមាជិកគណបក្សប្រជាធិបតេយ្យ និងអ្នកនយោបាយឆ្វេងនិយមមួយចំនួន
បានយកបញ្ហាថវិកាដែលអាមេរិកផ្តល់ដល់អ៊ីស្រាអែលនេះមកធ្វើជាចំណុចរិះគន់យ៉ាងខ្លាំងមកលើគណបក្សសាធារណរដ្ឋ
ខណៈដែលការបោះឆ្នោតពាក់កណ្តាលអាណត្តិដើម្បីដណ្តើមការគ្រប់គ្រងសភាកំពុងឡើងកម្ដៅ។
លោក ត្រាំ បានបញ្ជាក់ថា
អាមេរិកកំពុងផ្តល់ជំនួយ៤ពាន់លានដុល្លារក្នុងមួយឆ្នាំដល់អ៊ីស្រាអែល ហើយលោក និងលោក
ណេតាន់យ៉ាហ៊ូ បានឯកភាពគ្នាតាំងពីច្រើនខែមុនថានឹងឈប់ផ្តល់ជំនួយនេះ ដោយលោកថា «យើងបានឯកភាពរួចហើយថា ត្រឹមចុងឆ្នាំនេះ យើងនឹងមិនបង់លុយឱ្យអ៊ីស្រាអែលទៀតទេ
ប៉ុន្តែយើងនឹងជួយអ៊ីស្រាអែល ប្រសិនបើពួកគេត្រូវការ»៕ ប្រភព៖ AFP

Post a Comment