ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ៩រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញបើកពិព័រណ៍ខួប១០០ឆ្នាំនៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា។

ពិព័រណ៍ខួប១០០ឆ្នាំនៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា ប្រព្រឹត្តទៅក្រោមប្រធានបទ «មួយ​សត​វត្សរ៍នៃការចងចាំ ឆ្ពោះទៅការលើក​កម្ពស់​អត្តសញ្ញាណជាតិ» ដើម្បីជាឱកាសរំលឹកដំណើរ​របស់ស្ថាប័នថែរក្សាមរតកឯកសារ និង​បង្ហាញពីការប្តេជ្ញាចិត្តរួមក្នុងការអភិរក្ស និងធ្វើឱ្យ​បណ្ណ​សារក្លាយជាចំណេះដឹង​ដែល​អាច​​សិក្សា និងប្រើប្រាស់បាន។

បណ្ណសារដ្ឋានជាតិបានបំពេញតួនាទីជាឃ្លាំងរក្សាបណ្ណ​សារប្រវត្តិសាស្ត្រ សៀវភៅបុរាណ កាសែត ផែនទី និងកំណត់ត្រាសំខាន់ៗ ជាស្ពានឆ្លង​កាត់​របត់ប្រវត្តិសាស្ត្រ និងជាថ្នាល​ចំណេះ​ដឹងសម្រាប់អ្នកស្រាវជ្រាវ និងមនុស្សជំនាន់​ក្រោយ។ ទោះឆ្លងកាត់សង្គ្រាម និងការ​លំបាក ក៏មរតកទាំងនេះ ត្រូវបានថែរក្សាមកដល់​សព្វ​ថ្ងៃ ដោយសារការលះបង់ និងស្មារតីស្រឡាញ់ជាតិ៕



 

Powered by Blogger.