សម្តេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់ លើអ្នកស្នងមរតកចារសាស្ត្រាស្លឹករឹត និងជំរុញបណ្តុះបណ្តាលបន្ថែម
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានណែនាំឱ្យមានការយកចិត្តទុកដាក់ លើអ្នកស្នងមរតកចារសាស្ត្រាស្លឹករឹត និងជំរុញបណ្តុះបណ្តាលបន្ថែមទៀត ហើយសម្ដេចមានបំណងសិក្សាអក្សរសំស្ក្រឹតឡើងវិញ ដែលសម្តេចធ្លាប់រៀនកាលពីពេលមុន។
ការណែនាំបែបនេះ ធ្វើឡើងក្នុងឱកាសដែល
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកពិព័រណ៍ខួប១០០ឆ្នាំ
នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា ក្រោមប្រធានបទ «មួយសតវត្សរ៍នៃការចងចាំ
ឆ្ពោះទៅការលើកកម្ពស់អត្តសញ្ញាណជាតិ» នាព្រឹកថ្ងៃទី០៤
ខែវិច្ឆិកា ឆ្នាំ២០២៦។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា
ជំនាញចាក់ស្លឹករឹត ត្រូវតែមានការថែទាំ ហើយបើមានសាលាបង្រៀនស្រាប់
សូមឲ្យមើលការថែទាំបន្ថែមទៀត ហើយសូមឲ្យក្រសួងធ្វើការស្រាវជ្រាវ ថាតើនៅទូទាំងប្រទេស
មានកន្លែងណាខ្លះ ដែលនៅបន្ដវប្បធម៌ចាក់ស្លឹករឹត ដែលជាជំនាញកម្ររបស់ដូនតាខ្មែរ។
ជាមួយគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត
បានឲ្យដឹងផងដែរថា ថ្ងៃណាមួយ សម្ដេចនឹងរកពេលរៀនអក្សរសំស្ក្រឹតឡើងវិញ
ដោយរៀនភាសាបុរាណរបស់ខ្លួនឯង ដោយសម្ដេចបានបញ្ជាក់ថា សម្ដេចបានចេះខ្លះៗដែរ
ដែលធ្លាប់រៀនកាលពីពេលមុន៕

Post a Comment