សម្តេចធិបតី ៖ ទ័ពនៅតាមព្រំដែន មានអាហាហូបចុកគ្រប់គ្រាន់ មិនដូចការលើកឡើង របស់មនុស្សមួយចំនួនទេ

ភ្នំពេញ ៖ សម្តេចធិបតី មានប្រសាសន៍ថា កងកម្លាំងទ័ពនៅការពារតាមព្រំដែន គឺមានអាហាហូបចុកគ្រប់គ្រាន់ មិនដូចការលើកឡើង របស់មនុស្សមួយចំនួននោះទេ។

ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បើអ្នកណាដឹង ឬឃើញកងទ័ពកំពុងឈរជើង ការពារនៅតាមបណ្តោយព្រំដែន ណាហូបបាយជាមួយអំបិល សូមម្ទេសរាយការណ៍មកសម្តេចមក ដើម្បីឱ្យសម្តេចបានឃើញផង ៕



Powered by Blogger.