លោក Xi Jinping អញ្ជើញ​ចូលរួមនិងថ្លែងសុន្ទរកថាគន្លឹះក្នុង​​កិច្ច​ប្រជុំដំណាក់​កាល​ទី ២ នៃកិច្ចប្រជុំកំពូល BRICS លើកទី ១៨

បរទេស៖ នាព្រឹកថ្ងៃទី១៣ ខែកញ្ញា យោងតាមពេលវេលានៅក្នុង​ទីក្រុង New Delhi ប្រទេស​ឥណ្ឌា លោក Xi Jinping ប្រធាន​រដ្ឋ​ចិន​​បានអញ្ជើញ​ចូលរួម​ក្នុង​​កិច្ច​ប្រជុំដំណាក់​កាល​ទី ២ នៃកិច្ចប្រជុំកំពូល BRICS លើកទី១៨  ​​និ​ងថ្លែង​សុន្ទរកថា​គន្លឹះក្រោម​ប្រធានបទ «ពង្រឹង​មូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការ BRICS​ពង្រីក​កម្លាំងរបស់ប្រទេស​សកល​ខាងត្បូង​»។

លោក Xi Jinping បានលើកឡើងនូវគំនិតផ្តួចផ្តើមចំនួន ៥គឺ៖  ទី​១ គំនិតផ្តួចផ្តើម ស្តីពីបញ្ញាសិប្បនិម្មិត​ប្រភពបើកចំហ និងផ្តល់​ផលប្រយោជន៍​ជា​ទូទៅ;​  ទី២ គំនិតផ្តួចផ្តើម ស្តីពីការផ្តល់​ភាព​ងាយស្រួល​ដល់ពាណិជ្ជកម្ម និងការវិនិយោគ; ទី​៣ គំនិតផ្តួចផ្តើមស្តីពី កិច្ចសហប្រតិបត្តិការក្នុងវិស័យឧស្សាហកម្មឌីជីថល; ទី​៤ គំនិតផ្តួចផ្តើមស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យផលិតកម្ម​ឆ្លាតវៃ និង​ ទី​៥ គំនិតផ្តួចផ្តើមស្តីពីការបណ្តុះបណ្តាលធនធានមនុស្ស ក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។
លោកបានសង្កត់ធ្ងន់ថា គួរ​ផ្អែក​លើ​ទីផ្សារងើប​ឡើង​ថ្មី​ និងតភ្ជាប់ជាមួយឧត្តមភាព​របស់បណ្តា​ប្រទេស​សកល​ខាងត្បូង​​ ប្រកាន់ខ្ជាប់នូវកិច្ចសហប្រតិបត្តិការបែប​បើកទូលាយ​ និងផ្តល់​ផលប្រយោជន៍ទៅវិញទៅមក គាំពារ​ស្ថិរភាពនិងភាព​រលូននៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ និងកសាង​​ទីផ្សារទម្រង់សមាហរណកម្ម ។ លោកបានអំពាវនាវ ឱ្យអភិវឌ្ឍឧស្សាហកម្មងើបឡើង​ថ្មី​និង​ឧស្សាហកម្មនាពេលអនាគត ដើម្បី​ជំរុញ​វិបុលភាព​រួម​ តាមរយៈ​បច្ចេកវិទ្យាងើបឡើ​ងថ្មី​។
លោកបានបន្តថា  "ផែនការប្រាំឆ្នាំទី ១៥" របស់​ចិន​មិនត្រឹម​តែជា​ផែនការ​អភិវឌ្ឍរបស់​ចិន​ប៉ុណ្ណោះទេ​ ថែម​ទាំង​ជាបញ្ជី​កិច្ចសហប្រតិបត្តិការរបស់​ពិភពលោកផដែរ​ ។ ប្រទេសចិន នឹងបន្តជំរុញការអភិវឌ្ឍ​ប្រកបដោយគុណភាពខ្ពស់ ​ពង្រីកការបើកទូលាយ​កម្រិត​ខ្ពស់ដើម្បី​ចែករំលែកកាលានុវត្តភាព​ជាមួយបណ្តាប្រទេសនានាជុំវិញពិភពលោក និងរួមគ្នា ចារទំព័រ​ថ្មី នៃសាមគ្គីភាព និងការអភិវឌ្ឍ​ដោយ​ខ្លួនឯងរបស់​ប្រទេស​សកល​ខាងត្បូង ៕



Powered by Blogger.