ត្រាំ ប្រាប់ ហ្សេលេនស្គី ឱ្យឈប់វាយប្រហារលើរោងចក្រប្រេងម៉ាស៊ូតរបស់រុស្ស៉ី
ឌូនប៊ែក៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវដល់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ឱ្យបញ្ឈប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធ និងរោងចក្រចម្រាញ់ប្រេងម៉ាស៊ូតរបស់រុស្ស៉ី ដោយបានគូសបញ្ជាក់ថា ទង្វើនេះកំពុងបង្កឱ្យមានវិបត្តិខ្វះខាតប្រេងឥន្ធនៈ និងជះផលប៉ះពាល់ដល់ពិភពលោកទាំងមូល។
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅប្រទេសអៀរឡង់ លោក
ត្រាំ បានបញ្ជាក់ថាលោកបានជជែកជាមួយលោក ហ្សេលេនស្គី រួចហើយអំពីបញ្ហានេះ
ដោយស្នើឱ្យអ៊ុយក្រែនងាកទៅកំណត់គោលដៅផ្សេងវិញ ពីព្រោះការកម្ទេចរោងចក្រប្រេងរបស់រុស្ស៉ី
បានរុញច្រានឱ្យតម្លៃប្រេងម៉ាស៊ូតនៅអាមេរិកហក់ឡើងលើសពី ៦ដុល្លារក្នុងមួយហ្គាឡុង។
ទោះជាយ៉ាងណា ទីក្រុងកៀវនៅតែបន្តអះអាងថារោងចក្រប្រេងរបស់រុស្ស៉ី
គឺជាគោលដៅយោធាស្របច្បាប់
ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់កងទ័ពរុស្ស៉ីមកលើបណ្តាញថាមពលរបស់ខ្លួន។
សូមជម្រាបថា
ការវាយប្រហារដោយដ្រូនរយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែន លើបណ្តារោងចក្រចម្រាញ់ប្រេងនានា
បានបង្ខំឱ្យរុស្ស៉ីត្រូវកាត់បន្ថយការព្យាករទិន្នផលប្រេងរបស់ខ្លួនក្នុងឆ្នាំនេះ
ឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានក្នុងរយៈពេល ១៧ឆ្នាំកន្លងមកនេះ៕ ប្រភព៖ Reuters

Post a Comment