វិធីសាស្ត្រការពារខ្លួនពីការបោកប្រាស់ តាមរយៈការជូនដំណឹង (Notification) ក្លែងក្លាយ បាញ់លុយចូលគណនីធនាគារ ឬ ឈ្នះរង្វាន់
ភ្នំពេញ៖ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦នេះ បានបង្ហាញពីវិធីសាស្ត្រការពារខ្លួន ពីការបោកប្រាស់ តាមរយៈការជូនដំណឹង (Notification)ក្លែងក្លាយ ពិសេសថ្មីនេះ មានករណីបាញ់លុយចូលគណនីធនាគារ។
បច្ចុប្បន្ន
មានការលេចឡើងនូវសារជូនដំណឹងក្លែងក្លាយ (Scam Notifications) ជាច្រើននៅលើអេក្រង់ទូរសព្ទដៃ ដែលបន្លំធ្វើជាសារទទួលប្រាក់ចូលគណនីធនាគារ
ឬសារឈ្នះរង្វាន់ផ្សេងៗ ដើម្បីល្បួងឱ្យជនរងគ្រោះចុចលើតំណភ្ជាប់ (Link)។
* ចំណុចដែលត្រូវប្រុងប្រយ័ត្ន៖
* ការជូនដំណឹងពី Chrome ឬ Samsung
Browser ដែលមានតំណភ្ជាប់មិនស្គាល់ប្រភព
* សារជូនដំណឹងក្លែងក្លាយដែលបង្ហាញថា មានប្រាក់ចូលគណនី
ឬការឈ្នះរង្វាន់ផ្សេងៗ។
* សូមកុំចុចតំណភ្ជាប់ទាំងនោះជាដាច់ខាត៖
* ការចុចតំណភ្ជាប់អាចបណ្ដាលឱ្យបាត់បង់ព័ត៌មានសម្ងាត់
ឬព័ត៌មានគណនីរបស់អ្នក
* កុំចុចតំណភ្ជាប់ បើមិនប្រាកដថាតំណភ្ជាប់ពិត៕

Post a Comment