កូរ៉េខាងត្បូង កំពុងត្រៀមរៀបចំការដាក់ពង្រាយធនធានយោធា ទៅកាន់ច្រកសមុទ្រ Hormuz
សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២៦ បានរាយការណ៍ថាកូរ៉េខាងត្បូងកំពុងត្រៀមរៀបចំដាក់ពង្រាយធនធានយោធាដើម្បីទៅគាំទ្រសេរីភាពនៃការធ្វើនាវាចរ នៅក្នុងតំបន់ច្រកសមុទ្រ Hormuz ហើយមានបំណងធ្វើការដាក់ពង្រាយនេះនៅមុនដំណាច់ឆ្នាំ២០២៦។
ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីរដ្ឋាភិបាល
និងមន្ត្រីយោធាក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ
ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបានរាយការណ៍ថារដ្ឋាភិបាលទីក្រុងសេអ៊ូលកំពុងត្រៀមដំណើរនីតិវិធីដើម្បីស្វែងរកការអនុម័តយល់ព្រមពីសភាសម្រាប់ការដាក់ពង្រាយយោធាផងដែរ
ក្នុងនោះរួមមានដាក់នូវញត្តិមួយទៅកាន់សភានៅក្នុងខែកញ្ញានេះនៅបន្ទាប់ពីការត្រួតពិនិត្យរបស់គណៈរដ្ឋមន្ត្រី។
ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង
បានរាយការណ៍ទៀតថារដ្ឋាភិបាលកំពុងពិចារណាលើជម្រើសក្នុងនោះរួមមានការបញ្ជូនយន្ដហោះល្បាតសមុទ្រ
ការគាំទ្រខាងឡូសជីស្ទីគ ឬអង្គភាពស្វែងរក និងដោះគ្រាប់មីនសមុទ្រ
ហើយក៏កំពុងពិភាក្សាពីវិសាលភាព និងលទ្ធភាពនៃការចូលរួមចំណែកជាមួយបណ្ដាប្រទេសដទៃ
ក្នុងនោះរួមមានសហរដ្ឋអាមេរិក ព្រីតថេន និងបារាំង។
បើតាមការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង
ទីក្រុងសេអ៊ូលកំពុងស្ថិតក្នុងពិភាក្សាលើមធ្យោបាយជាក់ស្ដែង
ក្នុងគោលដៅចូលរួមចំណែកដល់សេរីភាពនៃការធ្វើនាវាចរ នៅក្នុងតំបន់ច្រកសមុទ្រ Hormuz។ សេចក្ដីរាយការណ៍ខាងលើ កើតមានឡើងបន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ
បាននិយាយកាលពីខែសីហា ថារូបលោកបានសម្រេចកាត់បន្ថយរយៈពេល
និងបង្រួមការធ្វើសមយុទ្ធរួមគ្នាជាមួយកូរ៉េខាងត្បូង
ក៏ព្រោះតែកូរ៉េខាងត្បូងបានដិសេធជួយសហរដ្ឋអាមេរិកក្នុងសង្រ្គាមប្រឆាំងអ៊ីរ៉ង់៕ (Reuters)

Post a Comment