សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ

ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២១ ខែកញ្ញានេះ បានបង្ហោះសារអបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ (២១ កញ្ញា ២០០៣ - ២១ កញ្ញា ២០២៦)។

ក្នុងសារលិខិតសម្តេចបវរធិបតី ក្នុងឱកាសខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ សម្តេចបានលើកឡើងថា នៅថ្ងៃទី២១ កញ្ញា រៀងរាល់ឆ្នាំ បណ្តាប្រទេសនានានៅទូទាំងសកលលោក រួមទាំងកម្ពុជាផងដែរ គូសបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរួមគ្នាលើកកម្ពស់គុណតម្លៃដ៏ថ្លៃថ្លានៃសន្តិភាព និងសម្តែងនូវកតញ្ញុតាធម៌ដល់វីរជនគ្រប់រូប ដែលបានធ្វើពលិកម្មដើម្បីបុព្វហេតុសន្តិភាព។

សម្តេចសូមសម្តែងនូវអំណរសាទរ និងការគោរពយ៉ាង ជ្រាលជ្រៅបំផុតចំពោះឧត្តមគតិ និងវីរភាពរបស់តួអង្គទាំងឡាយ ដែលបានរួមចំណែកស្តារ និងកសាង សន្តិភាពនៅគ្រប់ទិសទីលើលោក។

ក្នុងឱកាស «ទិវាសន្តិភាពអន្ដរជាតិ» ដ៏វិសេសវិសាលនេះ សម្តេចសូមសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះយុទ្ធជន យុទ្ធនារី កងកម្លាំងប្រដាប់អាវុធគ្រប់រូប ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ និងលះបង់អាយុជីវិត ក្នុងការការពារជាតិមាតុភូមិ និងសុខសន្តិភាព ជូនប្រជាជននៅគ្រប់ដំណាក់កាល។ សម្រាប់ឆ្នាំ២០២៦ អ.ស.ប. បានកំណត់យកមូលបទ «វិនិយោគលើសន្តិភាព៖ សម្រាប់គ្រប់គ្ន គ្រប់ទីកន្លែង និងគ្រប់ពេលវេលា»

ខាងក្រោមនេះជាសារលិខិតរបស់សម្តេចបវរធិបតី៖









 

Powered by Blogger.