កងទ័ពកម្ពុជា–សហរដ្ឋអាមេរិក ចាប់ផ្តើមរៀបចំផែនការលម្អិតសម្រាប់លំហាត់ឆ្មាំអង្គរ ឆ្នាំ២០២៧
ភ្នំពេញ៖ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ រួមជាមួយមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម ព្រមទាំងកងទ័ពជើងគោកសហរដ្ឋអាមេរិក ប្រចាំប៉ាស៊ីហ្វិក និង កងឆ្មាំរដ្ឋអាយដាហូ បានរៀបចំកិច្ចប្រជុំផែនការបឋម (Initial Planning Conference – IPC) សម្រាប់លំហាត់ឆ្មាំអង្គរ ឆ្នាំ២០២៧ ចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ដែលជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការចាប់ផ្តើមឡើងវិញនៃលំហាត់ទ្វេភាគីនេះ បន្ទាប់ពីបានផ្អាកអស់រយៈពេលមួយទសវត្សរ៍។
ភាគីទាំងពីរបានពិភាក្សាអំពីសកម្មភាពហ្វឹកហ្វឺនសំខាន់ៗ
រួមមាន លំហាត់ទីបញ្ជាការ និងការផ្លាស់ប្តូរជំនាញវិជ្ជាជីវៈលើវិស័យសុខាភិបាល
វិស្វកម្ម និងការកម្ចាត់គ្រឿងផ្ទុះ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ (EOD/UXO)។
សូមជម្រាបជូនថា លំហាត់ឆ្មាំអង្គរ ឆ្នាំ២០២៧
គ្រោងនឹងប្រព្រឹត្តទៅក្នុងខែកុម្ភៈ ឆ្នាំ២០២៧ ដើម្បីពង្រឹងអន្តរប្រតិបត្តិការ
និងសមត្ថភាពឆ្លើយតបគ្រោះមហន្តរាយ ដែលឆ្លុះបញ្ចាំងពីសន្ទុះថ្មី
នៃកិច្ចសហប្រតិបត្តិការយោធារវាង កម្ពុជា–សហរដ្ឋអាមេរិក និងការប្តេជ្ញាចិត្តរួម
ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការការពារ ជាតិ៕




Post a Comment