លទ្ធផលប្រឡងបាក់ឌុប៖ ខេត្តរតនគិរី បេក្ខជនប្រឡងជាប់១,៧៣២នាក់ ស្មើ នឹង៨៨,៤៦%
អត្ថបទ៖ ជឹម ទូច
ខេត្តរតនគិរី ៖ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី
ជំរុញលើកទឹកចិត្តឲ្យសិស្សដែលប្រឡងជាប់ ត្រូវតែបន្តការសិក្សា
ហើយប្អូនៗដែលប្រឡងមិនជាប់អាចចាប់យកជំនាញវិជ្ជាជីវ:មួយច្បាស់លាស់ តាមរយ: TVET។
ថ្លែងនៅក្នុងឱកាសអញ្ជើញបើកស្រោមលទ្ធផលប្រឡងមធ្យម សិក្សាទុតិយភូមិ
សម័យប្រឡង ១០ សីហា ២០២៦ នៅវិទ្យាល័យ សម្តេចឪ-សម្តេចម៉ែ នាព្រឹកថ្ងៃទី២ ខែកញ្ញា
ឆ្នាំ២០២៦ នេះ ឯកឧត្តម ញ៉ែមសំអឿន អភិបាលខេត្តរតនគិរី បានលើកឡើងថា
លទ្ធផលសម្រេចបានសម្រាប់វិស័យអប់រំក្នុងខេត្តរតនគិរី គឺ ស្តែងចេញពីលោក លោកស្រី
អង្គភាពពាក់ព័ន្ធអាជ្ញាធរគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូមាតាបិតា
ឬអ្នកអាណាព្យាបាល សិស្សានុសិស្ស ដែលបានសហការជួយបង្កលក្ខណៈឱ្យកូនចៅមករៀន បានទៀងទាត់
និងធ្វើការតាមដានការ
សិក្សារបស់ពួកគេជាប្រចាំដោយសហការយ៉ាងល្អ ជាមួយសាលារៀនឈរលើគោលការណ៍ សាលារៀន ជារបស់សហគមន៍ ដើម្បីបុព្វហេតុនៃការកសាង
និងអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយគុណភាព ស្រប តាមចតុស្ដម្ភទាំងបួនរួមមាន
វិជ្ជាសម្បទា បំណិនសម្បទាចរិយាសម្បទា កាយសម្បទា និងមានមនសិការស្នេហាជាតិ និងមនុស្សជាតិ
ចេះរស់នៅជាមួយគ្នាប្រកបដោយសុខដុមរមនា គឺឱ្យកូនចៅយើងក្លាយជាកូនល្អ សិស្សល្អ
និងមិត្តល្អ ក្នុងសង្គមជាតិកម្ពុជាពោពេញដោយសុជីវធម៌ សីលធម៌ថ្លៃថ្នូរ
និងមានធនធានមនុស្សពិតប្រាកដសម្រាប់កសាង អភិវឌ្ឍន៍ ប្រទេសជាតិ។
ឯកឧត្តមអភិបាល បានកោតសសើរមន្ទីរអប់រំ យុវជន និងកីឡាខេត្ត
គណៈគ្រប់គ្រងសាលាលោកគ្រូអ្នកគ្រូ នៃវិទ្យាល័យទាំងអស់ក្នុងខេត្ត ដែលបានខិតខំយកចិត្តទុកដាក់ក្នុង
ការផ្ទេរចំណេះដឹងដល់ សិស្សានុសិស្សរបស់ខ្លួនប្រកបដោយគុណភាព
និងសូមផ្តាំផ្ញើដល់ក្មួយៗជាសិស្សទាំងអស់
ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុយិភូមិត្រូវយកចិត្តទុកដាក់ខិតខំប្រឹងប្រែងរៀនសូត្របន្តទៀត
ដើម្បីអនាគត របស់ខ្លួន និងប្រទេសជាតិ។ដោយឡែកក្មួយៗ ដែលប្រឡងមិនជាប់ខិតខំរៀនបន្ត
រឺអាចចាប់យកជំនាញវិជ្ជាជីវ:មួយច្បាស់លាស់ តាមរយ:TVET ដើម្បី
មានឱកាសចូលបម្រើការងារ ជួយដល់គ្រួសារ និងសង្គមជាតិ។
សូមបញ្ជាក់ថា លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង១០ សីហា ២០២៦ ខេត្តរតនគិរី បេក្ខជនប្រឡងជាប់សរុប១,៧៣២នាក់ ក្នុងចំនួនបេក្ខជនចូលរួមប្រឡង១,៩៥៨នាក់
ស្មើនឹង៨៨,៤៦% ស្រ្រី ៩៨០នាក់ស្មើ៩០,៨២%ក្នុងនោះនិទ្ទេស
A ១៦នាក់ ស្រី៦នាក់.B៨៧នាក់ស្រី៥៥នាក់.C
៣២៤នាក់ ស្រី ២០១នាក់ D ៦៥៩នាក់ ស្រី៣៨៥មាក់ និងនិទ្ទេសE
៦៤៦នាក់ ស្រី ៣៣៣នាក់៕






Post a Comment