រដ្ឋសភា ប្រកាសសុពលភាព ឯកឧត្តម សុខ ផេង ជាតំណាងរាស្ត្រមណ្ឌលតាកែវ ជំនួសឯកឧត្តម ច័ន្ទ សារុន
ភ្នំពេញ ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នេះ បានសម្រេចប្រកាសសុពលភាពនៃអាណត្តិរបស់ ឯកឧត្តម សុខ ផេង ជាតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ ជំនួសលោក ច័ន្ទ សារុន ដែលបានទទួលមរណភាព។
ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន
អតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
និងជាតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ បានទទួលមរណភាពកាលពីព្រឹកថ្ងៃទី៣១ ខែសីហា
ឆ្នាំ២០២៦ ក្នុងជន្មាយុ ៨១ឆ្នាំ៕

Post a Comment