ឯកឧត្តម ឆៃ ស៊ីណារិទ្ធ៖ កម្ពុជាមិនមែនជាប្រភពដើមនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានោះទេ
ភ្នំពេញ៖ ឯកឧត្តម សន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានបញ្ជាក់ថា ប្រទេសកម្ពុជាមិនមែនជាប្រភពដើមនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានោះទេ។ ប៉ុន្តែប្រទេសកម្ពុជាត្រូវបានជ្រើសរើសគោលដៅមួយក្នុងចំណោមប្រទេសផ្សេងទៀតក្នុងការប្រព្រឹត្តសកម្មភាពឆបោក។
ក្នុងពិធីបើកសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ក្រោមប្រធានបទរួមគ្នាឆ្ពោះទៅកាន់កាត់ផ្តាច់ច្រវ៉ាក់
ណិងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី
នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តមបានបញ្ជាក់ថា
បណ្តាឧក្រិដ្ឋកម្មឆ្លងដែនដែលជាជនបរទេសបានប្រើប្រាស់ប្រទេសកម្ពុជាដើម្បីធ្វើជាការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទៅលើជនរងគ្រោះនៅក្រៅប្រទេសរួមទាំងប្រជាជនកម្ពុជាផងដែរ។
ឯកឧត្តម ឆៃ ស៊ីណារិទ្ធ បានបន្តថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឬការក្លែងបន្លំតាមប្រព័ន្ធបច្ចេកវិទ្យា
គឺជាទម្រង់ថ្មីមួយនៃបទល្មើសឆបោកដោយត្រូវបានប្រព្រឹត្តតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាមានផលប៉ះពាល់ធ្ងន់ធ្ងរ
មានការវិវឌ្ឍន៍យ៉ាងឆាប់រហ័សនៅលើសកលលោក។ បទល្មើសនេះត្រូវបានប្រព្រឹត្តក្នុងទម្រង់ជាឧក្រិដ្ឋកម្មឆ្លងដែន
ឬដោយមានបណ្តាញក្រុមឧក្រិដ្ឋជនដែលមានអង្គការចាត់តាំង
ហើយជនល្មើសប្រើប្រាស់ទីតាំងប្រព្រឹត្តបទល្មើសនៅក្នុងប្រទេសណាមួយដើម្បីធ្វើការឆបោក
ឬនៅតាមបណ្តាប្រទេសផ្សេងទៀត។
ប្រទេសកម្ពុជាមិនមែនជាប្រភពដើមនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានោះទេ
ប៉ុន្តែប្រទេសកម្ពុជាត្រូវបានជ្រើសរើសជាគោលដៅមួយក្នុងចំណោមប្រេសផ្សេងទៀតក្នុងការប្រព្រឹត្តសកម្មភាពឆបោក។
បណ្តាឧក្រិដ្ឋកម្មឆ្លងដែនដែលជាជនបរទេសបានប្រើប្រាស់ទឹកដីកម្ពុជា
ដើម្បីធ្វើជាការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទៅលើជនរងគ្រោះនៅក្រៅប្រទេសរួមទាំងប្រជាជនកម្ពុជាផងដែរ។
ផលប៉ះពាល់អវិជ្ជមានបានកើតឡើងលើគ្រប់វិស័យទាំងលើផ្នែកសន្តិសុខជាតិ
និងសណ្តាប់ធ្នាប់សាធារណៈ វិស័យទេសចរណ៍ ការវិនិយោគ និងសេដ្ឋកិច្ចទាំងមូល
ព្រមទាំងកេរ្តិ៍ឈ្មោះមុខមាត់ សេចក្តីថ្លៃថ្នូររបស់កម្ពុជាលើឆាកអន្តរជាតិ៕

Post a Comment