នាវាកងទ័ពជើងទឹកប្រទេសកាណាដា ១គ្រឿងចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃ
អត្ថបទ៖ ទឹង សុភាព
ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃអង្គារទី២២ ខែកញ្ញា ឆ្នាំ២០២៦ នាវាចម្បាំងកងទ័ពជើងទឹក ប្រទេសកាណាដា ចំនួន ១គ្រឿង មានឈ្មោះ HMCS Regina (FFH-334) បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព ក្នុងគោលបំណងពង្រឹងចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹករនៃប្រទេសទាំងពីរ (កម្ពុជា-កាណាដា) ក្នុងដំណើរធ្វើទស្សនកិច្ចរយៈពេល ៣ថ្ងៃនៅព្រះរាជាណាចក្រកម្ពុជា គឺចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦។
ក្នុងការចូលសុំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
ដោយមានការទទួលស្វាគមន៍ពីនាយ នាយរងកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម ដឹកនាំដោយលោកឧត្តមនាវីត្រី
អ៊ិន សុខេមរា មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម។
លក្ខណៈបច្ចេកទេស នាវា៖ HMCS
OTTAWA (FFH 334) មានប្រវែង១៣៤,៧ម៉ែត្រ,
ទទឹង ១៦,៥ម៉ែត្រ, ជម្រៅទឹក
៧,៥ម៉ែត្រ និងទម្ងន់ផ្ទុក (Deadweight)៖ ៥ ១០០តោន។ ដឹកនាំដោយ លោកមេបញ្ជាការវរនាវីទោ Darren Sleen។
ក្នុងការចូលចតធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា
គណៈប្រតិភូនាវាកងទ័ពជើងទឹកប្រទេសកាណាដា មានគម្រោងចូលជួបសម្តែងការគួសមជាមួយ ឯកឧត្ដម
អភិបាលខេត្តព្រះសីហនុ លោកមេបញ្ជាការមូលដ្ឋានសមុទ្ររាម
និងថ្នាក់ដឹកនាំក្រសួងការពារជាតិមួយចំនួនទៀត។ ទន្ទឹមនោះ ក៏មានកម្មវិធីលេងកីឡាមិត្តភាព
រវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ ព្រមទាំងមានកម្មវិធីចែករំលែក
ផ្លាស់ប្ដូរបទពិសោធន៍រវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរផងដែរ (កម្ពុជា -កាណាដា)។
សូមរម្លឹកថា កាលពីដើមខែកញ្ញានេះ
ក៏មាននាវាកងទ័ពជើងទឹកបរទេសចំនួនពីរប្រទេស ស្មើនឹង ២គ្រឿង
បានចូលចតរួចមកហើយនៅព្រះរាជាណាចក្រកម្ពុជា ក្នុងនោះមានដូចជា
នាវាចម្បាំងរុស្ស៊ីចំនួនមួយគ្រឿងចូលចតចាប់ពីថ្ងៃទី១១-១២ ខែកញ្ញា
នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងនាវាកងទ័ពជើងទឹកឥណ្ឌាចូលចតចាប់ពីថ្ងៃទី១២-១៥
ខែកញ្ញា ឆ្នាំ២០២៦ នៅមូលដ្ឋានសមុទ្ររាម៕






Post a Comment