រដ្ឋបាលក្រុងបូកគោ បើកកិច្ចប្រជុំធ្វើសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទ២០២៥ និងបណ្តាឆ្នាំពាក់ព័ន្ធ
អត្ថបទ៖ ទ្រី ហៀន
ខេត្តកំពត៖ លោក លាង រឿនសុធី អភិបាល នៃគណៈអភិបាលក្រុងបូកគោ នាព្រឹកថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នេះ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបើកការធ្វើសវនកម្មនៅរដ្ឋបាលក្រុងបូកគោ និងរដ្ឋបាលសង្កាត់ចំណុះ សម្រាប់ការិយបរិច្ឆេទ២០២៥ និងបណ្តាឆ្នាំពាក់ព័ន្ធ។កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ញ៉ែម ចំណាន អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ និងជាប្រធានគណៈប្រតិភូ ព្រមទាំងមានការចូលរួមពីក្រុមការងារសវនកម្ម នៅសាលសំពៅប្រាំ សាលាក្រុងបូកគោ។
ការចុះធ្វើសវនកម្មនាពេលនេះ គឺធ្វើឡើងក្នុងគោលបំណងពិនិត្យ វាយតម្លៃ និងតម្រង់ទិសលើការងារគ្រប់គ្រងរដ្ឋបាល ការគ្រប់គ្រងហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរដ្ឋ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ តម្លាភាព និងគណនេយ្យភាពក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង៕












Post a Comment