សមត្ថកិច្ចខេត្តស្ទឹងត្រែង ឃាត់រថយន្តកុងតឺន័រ ១១គ្រឿង ករណីផ្ទុកគ្រឿងចក្រសង្ស័យឧបករណ៍ធ្វើអាជីវកម្មរ៉ែ
អត្ថបទ៖ ដេង ម៉ាវិន
ខេត្តស្ទឹងត្រែង៖ កាលពីថ្ងៃទី១៧កញ្ញាកន្លងទៅថ្មីៗនេះ សមត្ថកិច្ចខេត្តស្ទឹងត្រែងបានឃាត់រថយន្តដឹកទូកុងតឺន័រចំនួន១១គ្រឿង នៅចំនុចភូមិកញ្ចាញទឹក ក្នុងឃុំស្រែសំបូរ នៃស្រុកសៀមប៉ាង ដោយក្នុងនោះគេសង្ស័យថាបានដឹកជញ្ជូនឧបករណ៍គ្រឿងចក្រសម្រាប់ធ្វើអាជីវកម្មរ៉ែ ។ក្រោយទទួលបានសេចក្តីរាយការណ៍ សមត្ថកិច្ច បានធ្វើការស្រាវជ្រាវ និងបានចាត់វិធានការភ្លាមៗ ផងដែរ ។ ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមការដឹកនាំពីសំណាក់លោក ទូច គង្គា អភិបាលរងខេត្ត ដោយមានជំនាញពាក់ព័ន្ធចូលរួមក្នុងសកម្មភាពនោះផងដែរ ។
បន្ទាប់ពីក្រុមការងារមានសមត្ថកិច្ចចុះទៅដល់ទីតាំងនោះ និងបានស្រាវជ្រាវ រកឃើញថា មានជាប់ពាក់ព័ន្ធជាមួយនិងជនជាតិចិន៣នាក់ ដែលជាអ្នកនាំចូល និងរក្សាទុកសម្ភារទាំងនោះ ។
ក្រោយពិនិត្យឃើញថា ឧបករណ៍ដែលផ្ទុកនៅក្នុងទូកុងតឺន័រទាំងនេះ មានជាប់ពាក់ព័ន្ធនិងអាជីវកម្មរ៉ែ សមត្ថកិច្ចជំនាញសម្រេចធ្វើការបិទទូទាំង១១គ្រឿងនេះជាបណ្តោះអាសន្ន និងចេញលិខិតកោះហៅតំណាងក្រុមហ៊ុន ក៏ដូចជាអ្នកពាក់ព័ន្ធឲ្យចូលបំភ្លឺលើករណីទាំងនេះ ។
គួរបញ្ជាក់ថា ឧបករណ៍ និងគ្រឿងដែកនៅក្នុងទូកុងតឺន័រទាំង១១គ្រឿងខាងលើនេះ គឺជាគ្រឿងដែកបង្គុំសម្រាប់រៀបចំធ្វើសាឡង់ខ្នាតធំ សម្រាប់ធ្វើអាជីវកម្មរ៉ែ សង្ស័យបូមខ្សាច់ ឬមាសជាដើម ។ ទន្ទឹមនេះ សមត្ថកិច្ចកំពុងបន្តនីតិវិធី ដើម្បីនឹងឈានទៅរកដំណោះស្រាយតាមផ្លូវច្បាប់ផងដែរ ៕

Post a Comment