កម្ពុជា បដិសេធការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំង បេតិកភណ្ឌវប្បធម៌ សម្រាប់គោលបំណងយោធា
ភ្នំពេញ ៖ កម្ពុជា បានប្រកាសបដិសេធ ការចោទប្រកាន់ពាក់ព័ន្ធ នឹងការប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌ សម្រាប់គោលបំណងយោធា ខណៈមកទល់បច្ចុប្បន្ន ទីតាំងបេតិកភណ្ឌមួយចំនួន ដូចជា ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ប្រាសាទខ្នារ ត្រូវបានអាជ្ញាធរពាក់ព័ន្ធរបស់ថៃ កាន់កាប់ដោយខុសច្បាប់។
តាមរយៈសេចក្តីថ្លែងការណ៍ របស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ថា ក្រសួងវប្បធម៌ បដិសេធចោលសាជាថ្មី នូវការចោទប្រកាន់ និងការអះអាងដោយគ្មានមូលដ្ឋាន ក្នុងពេលថ្មីៗ ពីសំណាក់មន្ត្រីអាជ្ញាធរពាក់ព័ន្ធរបស់ថៃ ជាពិសេសការលើកឡើងរបស់លោក Prapas Sonjaidee នាយកមជ្ឈមណ្ឌលព័ត៌មានស្ថានការណ៍ថៃ-កម្ពុជា (JIC) និង លោក Phanombut Chantharachote អគ្គនាយកនៃ នាយកដ្ឋានវិចិត្រសិល្បៈថៃ ដោយបានចោទប្រកាន់ថាកម្ពុជាបានប្រើប្រាស់ទីតាំងប្រាសាទបុរាណ ជាមូលដ្ឋានយោធា។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចាត់ទុកថា ការលើកឡើងទាំងនេះគឺជាចេតនាបំភ្លៃព័ត៌មាន គេចមិនទទួលខុសត្រូវពី ការបំផ្លិចបំផ្លាញប្រាសាទ និងបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបង្កការយល់ច្រឡំដល់សាធារណជនទូទៅ៕





Post a Comment