មន្រ្តីជាន់ខ្ពស់កម្ពុជា-ចិន ពង្រឹងប្រតិបត្តិការប្រទេសទាំង២ ឱ្យកាន់តែជិតស្និទ្ធ និងស៊ីជម្រៅបន្ថែមទៀត
ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ នេះ, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានទទួលជួបលោក លី យ៉ាវគ័ង (Li Yaoguang) សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាលេខាធិការនៃគណៈកម្មការកិច្ចការនយោបាយ និងច្បាប់នៃគណៈកម្មាធិការបក្សកុម្មុយនីស្តខេត្តជាំងស៊ូ និងសហការី ដើម្បីសម្ដែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី
បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក លី យ៉ាវគ័ង និងសហការី
ដែលបានអញ្ជើញមកកាន់ក្រសួងយុត្តិធម៌
និងបានគូសបញ្ជាក់អំពីទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏យូរលង់រវាងកម្ពុជា និងមិត្តចិន
ដែលបានវិវត្តឥតឈបឈរពីភាពជិតស្និទ្ធទៅជាមិត្តភាពដែកថែប
និងកាន់តែស៊ីជម្រៅក្នុងក្របខ័ណ្ឌនៃមិត្តភាពត្បូងពេជ្យ
និងការកសាងសហគមន៍វាសនារួមរវាងកម្ពុជា-ចិនក្នុងយុគសម័យថ្មី។ ជាមួយគ្នានេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី
ក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌
និងមិត្តចិន ជាពិសេស កិច្ចសហប្រតិបត្តិការជាមួយដៃគូនៅទីក្រុងឆុងឈីង
និងទីក្រុងណាននីង។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោក លី យ៉ាវគ័ង
បានបញ្ជាក់អំពីបំណងទៅវិញទៅមក
និងទស្សនៈរួមក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងមិត្តចិន
ឱ្យកាន់តែជិតស្និទ្ធ និងស៊ីជម្រៅបន្ថែមទៀត៕





Post a Comment