ACU ៖ មេក្រុម Online Scams នៅឃុំព្រែកខ្សាច់មានខ្សែរយៈជាមន្ត្រីអន្តោប្រវេសន៍ នៅប៉ុស្តិ៍អាកាសយានដ្ឋានអន្តរជាតិតេជោ
ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន (ភាគទី៣) ពាក់ព័ន្ធទៅនឹងសំណុំរឿងប្រព្រឹត្ដបទល្មើស Online Scams របស់លោក រៀម រុំ មេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង ដែលពាក់ព័ន្ធជាមួយមន្ដ្រីនគរបាលអន្ដោប្រវេសន៍ នៅព្រលានយន្ដហោះអន្ដរជាតិតេជោម្នាក់ ដែលបើកផ្លូវឲ្យពួក Online Scams ចូលប្រព្រឹត្ដបទល្មើសនៅកម្ពុជា។
ACU បានបញ្ជាក់ថា
មន្ដ្រីនគរបាលអន្ដោប្រវេសន៍ ដែលបម្រើការងារនៅព្រលានយន្ដហោះអន្ដរជាតិតេជោ
ហើយគប់គិតជាមួយមេឃុំព្រែកខ្សាច់ ប្រព្រឹត្ដបទល្មើស Online Scams នោះ មានឈ្មោះ ភេ ផាត់ផេង PHE PHAT PHENG។
ACU បានប្រកាសថា អនុសេនីយ៍ទោ (ស័ក្តិ២) ភេ ផាត់ផេង PHE
PHAT PHENG ហៅ Yong Ping ហៅ Jack ហៅ Jack YP ហៅ Yong Ping Isolated ហៅ Yong Ping Alzheimer។
ACU បានបញ្ជាក់ទៀតថា ភេ ផាត់ផេង
បានប្រព្រឹត្តអំពើល្មើសច្បាប់ផ្ទុយពីគោលការណ៍ និងការដឹកនាំរបស់អគ្គនាយកដ្ឋាន
អន្តោប្រវេសន៍ ដោយហ៊ានរៀបចំឱ្យជនបរទេសចូលកម្ពុជាដោយខុសច្បាប់ ដូចជាជនបរទេសដែលមាន
ឈ្មោះក្នុងបញ្ជីខ្មៅ ជនបរទេសប្រើលិខិតឆ្លងដែនក្លែងក្លាយ ក្រុមជនបរទេសដែលមកកម្ពុជា
ដែលចង់ឱ្យមាន អ្នកឈរនាំចូល - លើកផ្លាកឈ្មោះចាំទទួល - អ្នកជូនដំណើរ ជាថ្នូរនឹងប្រាក់កាស។
ពួកអនឡាញហ្គេមផ្អែក លើចន្លោះប្រហោងនៃការអនុវត្តច្បាប់នេះក៏ត្រូវបាន ភេ ផាត់ផេង
រៀបចំឱ្យចូលកម្ពុជាដោយគ្មានឧបសគ្គ ក្នុង នោះមានទាំងក្រុមអនឡាញស្គមរបស់ ឆៃ យ៉ូវយៀន
ផង៕



Post a Comment