អ៊ីស្រាអែលអនុម័តផែនការទិញយន្តហោះចម្បាំង F-35 និង F-15IA ក្នុងតម្លៃរាប់ពាន់លានដុល្លារ
ហ្ស៊េរុយសាឡឹម៖ ក្រសួងការពារជាតិអ៊ីស្រាអែល បានផ្ដល់ការអនុម័តចុងក្រោយលើផែនការទិញយន្តហោះចម្បាំងកម្រិតខ្ពស់ចំនួន ២កងពលតូចបន្ថែមទៀត គឺប្រភេទ F-35 ពីក្រុមហ៊ុន ឡុកឃីត ម៉ាទីន (Lockheed Martin) និងប្រភេទ F-15IA ពីក្រុមហ៊ុន ប៊ូអ៊ីង (Boeing) ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃរាប់ពាន់លានដុល្លារ។
ផែនការទិញនេះ
គឺជាជំហានដំបូងនៃគម្រោងទំនើបកម្មយោធាទ្រង់ទ្រាយធំដែលមានតម្លៃសរុបប្រមាណ
១១៩ពាន់លានដុល្លារ ក្នុងគោលបំណងពង្រឹងការត្រៀមលក្ខណៈសម្រាប់សន្តិសុខក្នុងរយៈពេល
១០ឆ្នាំខាងមុខ និងដើម្បីរក្សាឧត្តមភាពយុទ្ធសាស្ត្រដែនអាកាសរបស់អ៊ីស្រាអែល
ក្នុងការឆ្លើយតបនឹងការគំរាមកំហែងនានានៅក្នុងតំបន់។
លោក អាមៀ បារ៉ាម (Amir
Baram) អគ្គនាយកក្រសួងការពារជាតិ បានគូសបញ្ជាក់ថា
សង្គ្រាមជាមួយអ៊ីរ៉ង់នាពេលថ្មីៗនេះ បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃទំនាក់ទំនងយុទ្ធសាស្ត្ររវាងអាមេរិក
និងអ៊ីស្រាអែល ព្រមទាំងតួនាទីចាំបាច់នៃកម្លាំងអាកាសដ៏ទំនើប។ ជំហានបន្ទាប់
អ៊ីស្រាអែលនឹងបន្តសម្របសម្រួលជាមួយរដ្ឋាភិបាល និងយោធាសហរដ្ឋអាមេរិក
ដើម្បីបញ្ចប់កិច្ចព្រមព្រៀងជាផ្លូវការ៕

Post a Comment