បាញ់ប្រហារនៅសាលា Thepsirin ក្នុងខេត្តណនថាបុរី ប្រទេសថៃ ស្លាប់៧នាក់ របួស ១៥នាក់
បាងកក៖ អាជ្ញាធរនៅប្រទេសថៃ បានផ្តល់ព័ត៌មានបន្ថែមថា ចំនួនមនុស្សស្លាប់បានកើនដល់៧នាក់ ក្នុងករណីបាញ់ប្រហារមួយ កើតមានឡើងនៅសាលារៀន ក្នុងខេត្ត Nonthaburi ក្បែរទីក្រុងបាងកក នាថ្ងៃសុក្រនេះ។
អាជ្ញាធរថៃ
បាននិយាយថា ក្នុងចំណោមអ្នកដែលបានបាត់បង់ជីវិត រួមមាន៣នាក់ជាគ្រូបង្រៀន
និង៣នាក់ជាសិស្ស ខណៈម្នាក់ទៀត គឺជាខ្មាន់កាំភ្លើងផ្ទាល់។ ហេតុការណ៍នេះ
បានកើតឡើងនៅសាលារៀន Thepsirin
ក្នុងស្រុក Bang Kruai ខេត្ត Nonthaburi
ដែលស្ថិតនៅក្បែររាជធានីបាងកក។ ខ្មាន់កាំភ្លើងគឺជាសិស្ស
ហើយរូបគេបានបាញ់សម្លាប់ខ្លួនឯង ក្រោយធ្វើសកម្មភាព។
មូលហេតុដែលនាំផ្ទុះករណីបាញ់ប្រហារដ៏ភ្ញាក់ផ្អើលខាងលើនេះ
គឺមិនទាន់ត្រូវបានដឹងច្បាស់នៅឡើយទេ។ ប្រទេសថៃ ត្រូវគេរាយការណ៍ថា
ជាប្រទេសដែលមានអត្រាកាន់កាប់អាវុធខ្ពស់បំផុតមួយក្នុងតំបន់។ តាមការប៉ាន់ស្មាន
មានអាវុធប្រហែល១០លានដើម កំពុងត្រូវបានប្រើប្រាស់ ឬចរាចរណ៍។ ការសន្យារឹតបន្តឹងច្បាប់ស្តីពីអាវុធ
កាលពីពេលកន្លងទៅ មិនបានទប់ស្កាត់ហេតុការណ៍បាញ់ប្រហារ ដែលមានកើតឡើងជាដដែលៗនោះទេ៕

Post a Comment