តួកគីយ៉េ និងអ៊ីស្រាអែលផ្ទុះសង្រ្គាមពាក្យសម្ដី ជុំវិញការស្វែងរកដីកាចាប់ខ្លួន Netanyahu
អង់ការ៉ា៖ តួកគីយ៉េ និងអ៊ីស្រាអែលបានផ្ទុះសង្រ្គាមពាក្យសម្ដីនឹងគ្នាកាលពីថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ២០២៦ បន្ទាប់ពីទីក្រុងអង់ការ៉ាប្រកាសថាខ្លួនបានស្វែងរកដីកាអន្តរជាតិដើម្បីចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ដោយចោទប្រកាន់រូបលោកពីអំពើប្រល័យពូជសាសន៍ ជាប់ពាក់ព័ន្ធនឹងការស្ទាក់ចាប់ឃុំខ្លួនសកម្មជនក្បួនទូក មនុស្សធម៌ហ្កាហ្សា។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌តួកគីយ៉េ
លោក Akin Gurlek ក្រសួងរបស់លោកបានស្នើឱ្យក្រសួងមហាផ្ទៃ
ចេញនិវេទន៍ក្រហមអាំងទែរប៉ូលដើម្បីចាប់ខ្លួនលោក Netanyahu និងមន្ត្រីអ៊ីស្រាអែលម្នាក់
ឈ្មោះ Afek Moskovitch ជាផ្នែកមួយនៃការដំណើរការនីតិវិធីច្បាប់ពាក់ព័ន្ធនឹងការវាយប្រហារក្នុងដែនទឹកអន្តរជាតិលើក្បួនទូក
របស់សកម្មជនមនុស្សធម៌ Flotilla។
ក្រសួងមហាផ្ទៃតួកគីយ៉េ បានឱ្យដឹងថាលោក Netanyahu និងលោក Moskovitch កំពុងប្រឈមនឹងការកាត់ទោសពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ប្រល័យពូជសាសន៍ ការបំផ្លិចបំផ្លាញធ្ងន់ធ្ងរដល់សិទ្ធិសេរីភាព ការធ្វើទារុណកម្ម និងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ។
ជាការឆ្លើយតប ការិយាល័យរបស់លោក Netanyahu
បាននិយាយថាអ៊ីស្រាអែល មិនអើពើនឹងដីកាចាប់ខ្លួនរបស់តួកគីយ៉េនោះទេ។ «(លោក)
អឺដូហ្កាន់គឺជាជនផ្ដាច់ការប្រឆាំងនឹងជនជាតិជ្វីហ្វម្នាក់ដែលសម្លាប់ជនជាតិឃើដ
គាំទ្រដល់ការសម្លាប់រង្គាលរបស់ក្រុម ហាម៉ាស និងគាបសង្កត់លើប្រជាជនខ្លួនឯង»។ នេះជាប្រតិកម្មឆ្លើយតបរបស់ការិយាល័យរបស់លោក Netanyahu។
សូមជម្រាបថា អ៊ីស្រាអែលកាលពីខែឧសភាកន្លងទៅ
បានស្ទាត់ចាប់ឃុំខ្លួនសកម្មជនជាង ៣០០នាក់
នៅលើទូកដឹកជំនួយមនុស្សធម៌ឆ្ពោះទៅកាន់តំបន់ហ្កាហ្សា
ជាហេតុបង្កឱ្យមានការថ្កោលទោសជាអន្តរជាតិ។
គួរបញ្ជាក់ថា
ភាពតានតឹងរវាងតួកគីយ៉េ និងអ៊ីស្រាអែល
បានឡើងកម្ដៅខ្លាំងក្នុងសប្ដាហ៍នេះជុំវិញបញ្ហាស៊ីរី
ជាទីដែលអ៉ីស្រាអែលបានដឹកនាំការវាយប្រហារតាមផ្លូវអាកាសលើ
មូលដ្ឋានទ័ពមួយដែលខ្លួនអះអាងថាមានវត្តមានកងទ័ពតួកគីយ៉េ។ ប៉ុន្តែតួកគីយ៉េ
និងសហរដ្ឋអាមេរិកបានរិះគន់ការវាយប្រហាររបស់អ៊ីស្រាអែល ហើយស៊ីរីបាននិយាយថាមិនមាន
គម្រោងអនុញ្ញាតឱ្យមានការដាក់ពង្រាយកងទ័ពតួកគីយ៉េនៅឯមូលដ្ឋានទ័ពខាងលើនោះទេ៕ (AFP)

Post a Comment