ឯកអគ្គរាជទូតឆែក ប្រចាំកម្ពុជា អញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ឆែក នៅខេត្តកែប
អត្ថបទ៖ ទ្រី ហៀន
ខេត្តកែប៖ នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ ម៉ារាកេតា កុល្ស ហាយកូវ៉ា (Markéta Kolc Hájková) ឯកអគ្គរាជទូតនៃសាធារណរដ្ឋឆែក បានអញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ឆែក ដែលរៀបចំឡើងនៅសាលប្រជុំស្តង់ដាសាលាខេត្តកែប។នៅក្នុងឱកាសនោះដែរ លោកជំទាវ ម៉ារាកេតា កុល្ស ហាយកូវ៉ា (Markéta Kolc Hájková) បានបញ្ជាក់ពី
ការត្រៀមខ្លួនរបស់ ស្ថានទូតសាធារណរដ្ឋឆែក ក្នុងការគាំទ្រ និងចូលរួមធ្វើឱ្យគំនិតផ្តួចផ្តើមនានាក្លាយទៅជាសកម្មភាព និងសមិទ្ធផលជាក់ស្តែង ព្រមទាំងបន្តពង្រឹងទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្ត្រមណ្ឌលខេត្តកែប បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសាធារណរដ្ឋឆែក ក្រៅពីការផ្លាស់ប្តូរផ្នែកវប្បធម៌ គួរពង្រីកបន្ថែមទៅលើវិស័យពាណិជ្ជកម្ម ការវិនិយោគ និងការផ្លាស់ប្តូរផលិតផលរវាងប្រទេសទាំងពីរ។
ឯកឧត្តម ចម ប្រសិទ្ធ បានសង្កត់ធ្ងន់ទៀតថា ផលិតផលដែលមានសក្តានុពលរបស់ខេត្តកែប គួរត្រូវបានជំរុញឱ្យមានការកែច្នៃ និងវេចខ្ចប់ឱ្យបានល្អ ព្រមទាំងបង្កើនគុណភាពស្របតាមតម្រូវការទីផ្សារ ដើម្បីអាចប្រកួតប្រជែង និងចូលទៅកាន់ទីផ្សារអន្តរជាតិ៕


















Post a Comment