ត្រាំ ឱ្យឱកាសចុងក្រោយដល់អ៊ីរ៉ង់ ដើម្បីបញ្ចៀសផលវិបាកដ៏មហន្តរាយ
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទ ទី៣ ខែសីហា ឆ្នាំ២០២៦ នៅតែទទូចដដែលថាកិច្ចចរចាជាមួយអ៊ីរ៉ង់កំពុងប្រព្រឹត្តទៅ បើទោះជាមានការបដិសេធពីទីក្រុងតេហេរ៉ង់ក៏ដោយ ហើយថាអ៊ីរ៉ង់កំពុងប្រឈមមុខនឹងឱកាសចុងក្រោយ មុននឹងត្រូវពើបប្រទះនឹងផលវិបាកដ៏មហន្តរាយ។
លោក ត្រាំ
ក្នុងពេលថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅឯសេតវិមាន
បាននិយាយថាលោកបានយល់ព្រមបន្តកិច្ចចរចាជាមួយអ៊ីរ៉ង់ តបតាមសំណើរបស់អារ៉ាប៊ីសាអូឌីត
អេមីរ៉ាតអារ៉ាប់រួម កាតា និងបណ្ដាប្រទេសដទៃទៀត។ ក្រសួងការបរទេសអ៊ីរ៉ង់កាលពីថ្ងៃចន្ទផងដែរ
បានច្រានចោលចំពោះព័ត៌មានដែលថាកិច្ចចរចាជាមួយទីក្រុងវ៉ាស៊ីនតោនកំពុងប្រព្រឹត្តទៅ។
ប៉ុន្តែលោក ត្រាំ នៅតែទទូចថាកិច្ចចរចាពិតជាកំពុងធ្វើឡើងពិតមែន។ «យើងកំពុងស្ថិតក្នុងកិច្ចចរចាអំឡុងពេលនេះ»។
នេះជាការគូសបញ្ជាក់របស់លោក ត្រាំ។ លោកប្រធានាធិបតីអាមេរិកបានបន្ថែមថា «នេះជាការឱកាសចុងក្រោយសម្រាប់ពួកគេ (អ៊ីរ៉ង់)
ដើម្បីចុះហត្ថលេខាលើឯកសារដ៏ល្អមួយ។ ខ្ញុំចង់ផ្ដល់ឱ្យពួកគេនូវឱកាសចុងក្រោយ
មុននឹងមានផលវិបាកដ៏មហន្តរាយ»។
បើតាមលោក ដូណាល់ ត្រាំ កិច្ចចរចាជាមួយអ៊ីរ៉ង់បានផ្ដោតជាសំខាន់លើការបើកច្រកសមុទ្រ
Hormuz
ហើយដែលច្រកសមុទ្រនេះអាចនឹងត្រូវបានបើកឡើងវិញក្នុងពេលឆាប់ៗ
រីឯការរំសាយនុយក្លេអ៊ែរអ៊ីរ៉ង់អាចនឹងត្រូវចំណាយពេលបន្តិចបន្តួច៕

Post a Comment