អាជ្ញាធរស្រុកកោះញែក រៀបចំវេទិកាសាធារណៈថ្នាក់ជាតិ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១
អត្ថបទ៖ ជឹម ទូច
ខេត្តមណ្ឌលគីរី៖ នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ អាជ្ញាធរស្រុកកោះញែក បានរៀបចំវេទិកាសាធារណៈថ្នាក់ជាតិមួយ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា វេទិកាសាធារណៈនេះប្រារព្ធធ្វើឡើងនៅវត្តសុវណ្ណគិរីណារាម (ហៅវត្តទួល) ក្រោមវត្តមាន លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្ត និងជាអនុប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកកោះញែក។
វេទិកានេះ មានការអញ្ជើញចូលរួមពីសំណាក់ លោក សី ទូច អភិបាលស្រុកកោះញែក ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងស្រុក ប្រធាន/អនុប្រធានមន្ទីរ-អង្គភាពជំនាញជុំវិញខេត្ត មន្ត្រីរាជការ ក្រុមការងារចុះជួយស្រុកកោះញែក ព្រមទាំងប្រជាពលរដ្ឋមកពីឃុំសុកសាន និងឃុំអរបួន ជាច្រើនរូបផងដែរ។
ក្នុងវេទិកាដ៏មានសារៈសំខាន់នោះ ប្រជាពលរដ្ឋបានលើកឡើងនូវសំណើសំណូមពរ និងបញ្ហាប្រឈមជាច្រើនាក់ព័ន្ធនឹងជីវភាព និងការអភិវឌ្ឍមូលដ្ឋាន។ ជាការឆ្លើយតប ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ បានធ្វើការពន្យល់ ស្រាយបំភ្លឺ និងរកដំណោះស្រាយជូនប្រជាពលរដ្ឋជាបន្តបន្ទាប់ផង៕





Post a Comment