ព្រះមហាក្សត្រ ៖ វិមានសាមគ្គីភាព ជានិមិត្តរូបតភ្ជាប់បច្ចុប្បន្ន ទៅនឹងភាពរុងរឿង របស់មហាអាណាចក្រខ្មែរពីអតីតកាល
ភ្នំពេញ ៖ ព្រះមហាក្សត្រកម្ពុជា មានព្រះរាជបន្ទូលថា វិមានសាមគ្គីភាពនៃព្រឹទ្ធសភា ក៏ជានិមិត្តរូបតភ្ជាប់មោទនភាព រវាងបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើង រុងរឿងរបស់មហាអាណាចក្រខ្មែរ កាលពីអតីតកាល។
ព្រះរាជសន្ទករថាក្នុងព្រះរាជពិធីសម្ពោធដាក់ឱ្យប្រើប្រាស់វិមានសាមគ្គីភាព
(អគារថ្មីនៃព្រឹទ្ធសភា) នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ព្រះមហាក្សត្រ ទ្រង់សូមកោតសរសើរ
និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា
ដែលផ្តួចផ្តើមគំនិតបង្កើតទស្សនទាន និងដឹកនាំការកសាងវិមានសាមគ្គីភាព
នៅលើទីតាំងជ័យភូមិជាញជ័យដ៏ពិសិដ្ឋនេះឡើងសម្រាប់ទុកជាបេតិកភណ្ឌជាតិដ៏វិសេសវិសាលមួយទៀតរបស់ជាតិ៕

Post a Comment