កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលបាលិស្ទីគ មុនសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងធ្វើសមយុទ្ធយោធា
សេអ៊ូល៖ អាជ្ញាធរកូរ៉េខាងត្បូង និងជប៉ុន បានឱ្យដឹងថា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលបាលិស្ទីគមួយគ្រាប់ នៅព្រឹកថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២៦ ឆ្ពោះទៅកាន់សមុទ្រនៃឆ្នេរភាគខាងកើតឧបទ្វីបកូរ៉េ តែប៉ុន្មានថ្ងៃប៉ុណ្ណោះមុនការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំរបស់ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោនដែលជារឿយៗត្រូវបានទីក្រុងព្យុងយ៉ាងថ្កោលទោស។
ថា
ការធ្វើតេស្ដមីស៊ីលរបស់កូរ៉េខាងជើង នៅព្រឹកថ្ងៃពុធនេះ
កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ នៅមុនកូរ៉េខាងត្បូង
និងសហរដ្ឋអាមេរិកត្រូវបើកធ្វើសមយុទ្ធយោធារួមគ្នាទ្រង់ទ្រាយធំដែលនឹង
ចាប់ផ្ដើមពីថ្ងៃទី១៧ ដល់ថ្ងៃទី២៧ ខែសីហា
ក្នុងគោលបំណងទប់ទល់នឹងការវិវត្តន៍ទៅមុខនៃសមត្ថភាពអាវុធ
និងនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
ក្រុមមន្ត្រីការពារជាតិកូរ៉េខាងត្បូង
និងជប៉ុន បាននិយាយថាមីស៊ីលដែលកូរ៉េខាងជើងបានធ្វើតេស្ត បានហោះក្នុងរយៈចម្ងាយប្រហែល
៧០០គីឡូម៉ែត្រ
ហើយប្រទេសទាំង២បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសការធ្វើតេស្ដនេះរៀងៗខ្លួន។
ការិយាល័យសន្តិសុខជាតិរបស់កូរ៉េខាងត្បូងបានបើកកិច្ចប្រជុំបន្ទាន់ជាមួយការបង្ហាញការព្រួយបារម្ភពីការបន្តការធ្វើតេស្តបាញ់មីស៊ីលបាលិស្ទីគដោយកូរ៉េខាងជើង
បន្ទាប់ពីការធ្វើតេស្ដមួយកាលពីថ្ងៃទី៦ ខែសីហាកន្លងទៅនេះ។
ទីក្រុងសេអ៊ូលបានជំរុញឱ្យទីក្រុងព្យុងយ៉ាងបញ្ឈប់ទង្វើបង្ករឿងដែលរំលោភបំពានលើដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខ
UN។
យោធាកូរ៉េខាងត្បូងបានអះអាងថាខ្លួនរក្សាការប្រុងជើងការជានិច្ច
ដើម្បីឆ្លើយតបយ៉ាងខ្លាំងក្លា
ទៅនឹងរាល់ទង្វើបង្ករឿងនៅក្រោមកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក។
ភ្លាមៗមិនទាន់មាន ការធ្វើអត្ថាធិប្បាយពីកូរ៉េខាងជើងនៅឡើយទេ។
ដោយឡែក
ខាងក្រសួងការពារជាតិជប៉ុនវិញបានបញ្ជាក់ថាមីស៊ីលរបស់កូរ៉េខាងជើងបានធ្លាក់ចូលក្នុងសមុទ្រស្ថិតនៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់
ជប៉ុន ហើយមីស៊ីលបានហោះដល់រយៈពេលកម្ពស់ ៩០គីឡូម៉ែត្រ។ រដ្ឋមន្ត្រីការពារជាតិជប៉ុន
លោក Shinjiro Koizumi ប្រាប់ក្រុមអ្នកសារព័ត៌មាន
ថា «ជប៉ុនបានដាក់កំណត់ទូតតវ៉ាយ៉ាងខ្លាំងចំពោះកូរ៉េខាងជើង
តាមរយៈបណ្ដាញការទូតនៅឯស្ថានទូតជប៉ុនប្រចាំទីក្រុងប៉េកាំង
និងបានថ្កោលទោសយ៉ាងខ្លាំងចំពោះការធ្វើតេស្ដនេះ»៕ (Reuters)

Post a Comment