វេទិកាសាធារណៈថ្នាក់ជាតិ សម្រាប់ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៅឃុំពូក្រេង ស្រុកពេជ្រាដា

អត្ថបទ៖ ជឹម ទូច

ខេត្ត​មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អ៊ីន តុងអាន អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកពេជ្រាដា បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈថ្នាក់ជាតិ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៅឃុំពូក្រេង ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

វេទិកានេះមានការអញ្ជើញចូលរួមពីសំណាក់ លោក ងិន សុវិមាន អភិបាលរងខេត្ត និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកពេជ្រាដា លោក វណ្ណា ម៉ាប់ អភិបាលនៃគណៈអភិបាលស្រុក ព្រមទាំងតំណាងកម្លាំងប្រដាប់អាវុធទាំងបី មន្ទីរ/អង្គភាពពាក់ព័ន្ធ សមាជិកក្រុមប្រឹក្សាឃុំ មេភូមិ និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូបទៀត ពិធីនេះបានប្រព្រឹត្តទៅនៅភូមិពូក្រេង។

ក្នុងវេទិកានេះបានពិនិត្យមើលវឌ្ឍនភាពនៃការអភិវឌ្ឍមូលដ្ឋាន និងការអនុវត្តគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ស្របតាមទិសដៅអភិវឌ្ឍន៍ជាតិ។ ក្នុងឱកាសបើកវេទិកាផ្សព្វផ្សាយ និងមតិយោបល់នេះ បងប្អូនប្រជាពលរដ្ឋនៅឃុំពូក្រេង បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរផ្ទាល់ជូនដល់ថ្នាក់ដឹកនាំ ដោយផ្តោតជាចម្បងលើ ស្នើសុំអណ្ដូងទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និង ស្នើសុំពូជកាហ្វេដាំដុះលក្ខណៈគ្រួសារ ។ 

ក្រោយពីរប្រជាពលរដ្ឋបានលើកពី សុំស្នើ និងសំណូមពររួចមក ថ្នាក់ដឹកនាំ និងអាជ្ញាធរពាក់ព័ន្ធ បានស្តាប់យ៉ាងយកចិត្តទុកដាក់ និងបានសន្យាថានឹងដោះស្រាយ ព្រមទាំងនាំហយកសំណើទាំងនេះទៅដាក់បញ្ចូលក្នុងផែនការអភិវឌ្ឍន៍ឃុំ-ស្រុក ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ៕










Powered by Blogger.