ស្នងការនគរបាលខេត្តរតនគិរី ប្រជុំពិភាក្សា ផ្លាស់ប្ដូរព័ត៌មាន សភាពការណ៍សន្តិសុខ សណ្ដាប់ធ្នាប់តាមព្រំដែនជាមួយស្នងការនគរបាលខេត្តយ៉ាឡាយ

 អត្ថបទ៖ ជឹម ទូច

ខេត្តរតនគិរី ៖ អនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានដឹកនាំគណៈប្រតិភូនៃស្នងការដ្ឋានចំនួន១២រូប ចូលរួមប្រជុំពិភាក្សាទ្វេភាគី "ស្តីពី ការផ្លាស់ប្ដូរព័ត៌មាន សភាពការណ៍សន្តិសុខ សណ្ដាប់ធ្នាប់តាមតំបន់ព្រំដែនរវាងស្នងការដ្ឋាននគរបាលខេត្តរតនគិរី ជាមួយស្នងការដ្ឋាននគរបាលខេត្តយ៉ាឡាយ" ដែលកិច្ចប្រជុំបានប្រព្រឹត្តទៅនៅខេត្តយ៉ាឡាយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

កិច្ចប្រជុំទ្វេភាគីនេះគឺដើម្បីឆ្លើយតបតាមការអញ្ជើញពីសំណាក់ភាគីវៀតណាម របស់លោកឧត្តមសេនីយ៍ត្រី ឡេ ខ្វាង ញិន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តយ៉ាឡាយ និងបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមអគ្គស្នងការនគរបាលជាតិ​ នៅក្នុងកិច្ចប្រជុំពិភាក្សានេះដែរ គឺបានការទទួលបដិសណ្ឋារកិច្ចស្វាគមយ៉ាងកក់ក្តៅពីភាគីស្នងការនគរបាលខេត្តយ៉ាឡាយ ព្រមទាំងបានដាក់ទិសដៅផ្សាភ្ជាប់រិតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងខេត្តទាំងពីរនៃប្រទេសទាំង២ កម្ពុជា-វៀតណាម៕










 

Powered by Blogger.